ព័ត៌មាន

តើលោកអ្នកដឹងច្បាស់ពីបច្ចេកវិទ្យា Iris Scanning របស់ Note 7 ដល់កម្រិតណា? តោះ ស្វែងយល់ទាំងអស់គ្នា

ដើម្បីការពារនូវប្រព័ន្ធទិន្នន័យសំខាន់ៗរបស់អ្នក ស្មាតហ្វូន Galaxy Note 7 បានប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីមួយទៀតដែលហៅថា Iris Scanning សម្រាប់ធ្វើការស្កែនទៅលើប្រស្រីភ្នែកដើម្បីអាចចូលទៅប្រើប្រាស់ស្មាតហ្វូននេះបាន។ វាគឺជាការចាក់សោរដ៏មានសុវត្ថិភាពបំផុតដែលស្មាតហ្វូននាៗមិនអាចធ្វើបាននោះទេ។

image

សុវត្ថិភាពគឺជាបញ្ហាសំខាន់ដែលអ្នកប្រើប្រាស់តែងតែព្រួយបារម្ភព្រោះទិន្នន័យសំខាន់ៗជាច្រើនត្រូវបានរក្សាទុកនៅក្នុងស្មាតហ្វូន។ ស្មាតហ្វូន Galaxy Note 7 បានប្រើប្រាស់នូវប្រព័ន្ធសុវត្ថិភាពថ្មីឈ្មោះថា Iris Scanning សម្រាប់ការពារនូវសុវត្ថិភាពក្នុងទូរស័ព្ទរបស់អ្នកឱ្យកាន់តែមានសុវត្ថិភាពបំផុតព្រោះវាប្រើប្រាស់នូវប្រស្រីភ្នែកដើម្បីធ្វើការដោះសោរ។

image

លោកអ្នកអាចការពារទិន្នន័យដោយប្រើប្រាស់នូវ 

  • Fingerprint ការចាក់សោរស្មាតហ្វូនដោយប្រើប្រាស់នូវក្រយ៉ៅដៃ

  • Pattern ការចាក់សោរស្មាតហ្វូនដោយប្រើប្រាស់នូវ Pattern

  • Password ការចាក់សោរស្មាតហ្វូនដោយប្រើប្រាស់នូវការបញ្ចូលគ្នារវាងអក្សរ និងលេខ

  • PIN ការចាក់សោរស្មាតហ្វូនដោយប្រើប្រាស់លេខពី 4 ទៅ 16 ខ្ទង់

  • Iris Scanning ការចាក់សោរស្មាតហ្វូនដោយប្រើប្រាស់ប្រស្រីភ្នែក

លោកអ្នកអាចធ្វើការរក្សាសុវត្ថិភាពទៅលើទិន្នន័យសំខាន់ៗជាមួយនឹងការប្រើប្រាស់ស្មាតហ្វូន Galaxy Note 7 ដោយប្រើប្រាស់នូវ Secure Folder ដើម្បីរក្សាទុកនូវព័ត៌មានឯកជនរបស់អ្នក។ Samsung ប្រើប្រាស់នូវប្រព័ន្ធ Knox System ដើម្បីរក្សានូវសុវត្ថិភាពជានិច្ចដែលមានតែលោកអ្នកម្នាក់គត់ដែលអាចមើលឃើញនូវ Secure Folder នេះបាន។

image

អ្នកអាចធ្វើការដោះសោរដោយប្រើប្រាស់នូវប្រស្រីភ្នែករបស់អ្នក ការស្កែនតាមក្រយ៉ៅដៃ ឬការប្រើប្រាស់គូ Pattern ។ ចូលទៅកាន់ App យ៉ាងងាយស្រួលតាមរយៈការស្កែននូវប្រស្រីភ្នែករបស់អ្នកដើម្បីធ្វើការ Log in ចូលទៅកាន់វេបសាយតាមរយៈ Samsung Internet Browser ។

image

សម្រាប់ការប្រើប្រាស់នូវ Online Banking គឺពិតជាងាយស្រួលខ្លាំងណាស់ជាមួយនឹងការប្រើប្រាស់ Iris Scanning ដោយគ្រាន់តែស្កែននូវប្រស្រីភ្នែករបស់អ្នក ហើយមិនអាចមានអ្នកដទៃធ្វើបាននោះទេ។

image