កាលពីដើមសប្តាហ៍នេះ ក្រុមហ៊ុន Xiaomi បានដាក់លក់ Redmi 3S Prime លើកដំបូង ជាមួយនឹងរឿងដែលគួរឲ្យភ្ញាក់ផ្អើលបំផុត ក្រុមហ៊ុនដាក់លក់ចំណាយពេលតែ 08 នាទី លក់ងស់តែម្តង។ ក្រុមហ៊ុនផលិតស្មាតហ្វូននេះជាក្រុមហ៊ុនចិន មានទីស្នាក់ការនៅប្រទេសឥណ្ឌា។
ស្មាតហ្វូនត្រកូល Xiaomi មានឈ្មោះថា ទើបតែត្រូវបានក្រុមហ៊ុនដាក់បង្ហាញលើកដំបូង ហើយក៏លក់អស់ ក្នុងរយៈពេលដ៏ខ្លី។ ក្រុមហ៊ុនបានឲ្យដឹងថា ក្រុមហ៊ុនបានដាក់លក់ដោយពុំមានការចុះឈ្មោះ ទិញមុននោះទេ ហើយក្រុមហ៊ុនដាក់លក់ដោយផ្ទាល់តែម្តង ដោយលក់អស់ 90,000 ម៉ឺនគ្រឿងក្នុងរយៈពេល 08 នាទី។
តើ Redmi 3S Prime មានលក្ខណៈពិសេសយ៉ាងណាទើបអាចលក់ដាច់លឿនដូច្នេះ?
ស្មាតហ្វូន Redmi 3S Prime រចនាឡើងដោយបំពាក់អេក្រង់ប៉ះបញ្ជាប្រភេទ IPS LCD មានទំហំ 5 អ៊ីង និងមានកម្រិតបង្ហាញ 720 x 1280 ភិចសែល។
ស្មាតហ្វូននេះភ្ជាប់សមត្ថភាពខាងក្នុងមានដូចជាប្រព័ន្ធដំណើរការ Android OS, v6.0.1 ដែលមានឈីប្រភេទ Qualcomm MSM8937 Snapdragon 430 និងសីភីយូប្រភេទ Qualcomm MSM8937 Snapdragon 430 រួមជាមួយជីភីយូប្រភេទ Adreno 505 ដែលធ្វើឲ្យដំណើរការស្មាតហ្បូននេះលឿន និងកម្មវិធីដើរលឿន។
អតិថិជនប្រាកជាពេញចិត្តយ៉ាងខ្លាំងជាមួយសមត្ថភាពកាមេរ៉ារបស់ស្មាតហ្វូននេះ ដោយកាមេរ៉ាក្រោយរបស់វាបំពាក់ទំហំ 13 មេហ្គេភិចសែល មានមុខងារចាប់រូបភាពស្វ័យប្រវត្ត និងមានបន្ថែ ភ្លើង LED flash សម្រាប់ថតរូបពេលងងឹត។ កាមេរ៉ាមុខរបស់វាមានទំហំ 5 MP ផ្តល់ល្បឿនចាប់យក f/2.2 និងមានកម្រិតបង្ហាញ 1080 ភិចសែល ចាប់យករូបភាពមានលក្ខណៈភ្លឺច្បាស់ និងស្រស់ស្អាត ។
អត្ថបទ៖ Redmi 3S Prime
សម្រួល៖លក្ខិណា