ព័ត៌មាន

ការផ្តល់ជូនពិសេសសម្រាប់ការជាវថេបប្លេតសាមសុងគ្រប់ម៉ូដែលក្នុងប្រទេសកម្ពុជា

រាល់ការជាវថេបប្លេតរបស់ក្រុមហ៊ុនសាមសុងគ្រប់ម៉ូដែលទាំងអស់ដែលមានលក់តាមហាងទូរស័ព្ទនៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី 08 សីហា ដល់ថ្ងៃទី 07 វិច្ឆិកា ឆ្នាំ 2016​លោកអ្នកនឹងទទួលបានការបន្ថែមជូននូវស៊ីមឥតគិតថ្លៃ​​ និងកញ្ចប់រង្វាន់ដ៏ពិសេសពីក្រុមហ៊ុនសែលកាតដែលមានទឹកប្រាក់ចំនួន 720 ដុល្លារ សម្រាប់ការផ្ញើសារ តេក្នុងប្រព័ន្ធ និងប្រើប្រាស់អ៊ីនធើណិត។  

image

មិនតែប៉ុណ្ណោះលោកអ្នកអាចរីករាយកម្សាន្តជាមួយនឹងបណ្តាញសង្គម Facebook, Line, WhatsApp, Viber និងទស្សនាវីដេអូតាម YouTube ឥតដែនកំណត់ តាមរយៈទឹកប្រាក់បន្ថែមជូនដ៏អស្ចារ្យនេះ។

គួររំលឹកផងដែរថា ថេបប្លេតសាមសុងស៊េរីទំនើបដូចជា Galaxy Tab S2 ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់អ្នកប្រើប្រាស់ជាច្រើន ដោយសារលក្ខណៈពិសេសជាច្រើនដូចជា រូបរាងស្តើងស្អាត អេក្រង់ភ្លឺច្បាស់ប្រភេទ Super AMOLED ដែលផ្តល់នូវពណ៌ធម្មជាតិ មុខងារស្កេនម្រាមដៃ ប្រព័ន្ធត្រួតពិនិត្យសុវត្ថិភាពកម្រិតខ្ពស់  និងមុខងារគ្រប់គ្រងវ័យឆ្លាតដែលបង្ហាញអំពីការកំណត់មុខងារដោយស្វ័យប្រវត្តិយ៉ាងមានប្រសិទ្ធភាព។

image

ថេបប្លេតសាមសុងក៏បានភ្ជាប់មកជាមួយនូវដំណោះស្រាយនៃកម្មវិធី Microsoft Office សម្រាប់ លទ្ធភាពធ្វើការបង្កើត និងកែសម្រួលឯកសារ នៅពេលអ្នកនៅខាងក្រៅ ព្រមជាមួយនឹងលទ្ធភាពផ្ទុកឯកសារដ៏គួរឲ្យទុកចិត្ត នៅលើកម្មវិធី OneDrive រហូតដល់ 100GB ដោយឥតគិតថ្លៃសម្រាប់រយៈពេល 2 ឆ្នាំ

នេះជាឳកាសដ៏ពិសេសសំរាប់ការជាវ សាមសុងថេបប្លេតគ្រប់ម៉ូដែលណាមួយដែលមានលក់នៅតាមហាងលក់ទូរស័ព្ទទូរទាំងប្រទេសកម្ពុជា លោកអ្នកនឹងទទួលបានការផ្តល់ជូននេះភ្លាមៗ។

សូមរួសរាន់ទ្បើងព្រោះកម្មវិធីថែមជូនពិសេសនេះមានប្រសិទ្ធភាពចាប់ពីថ្ងៃទី 08 សីហា ដល់ថ្ងៃទី 07 វិច្ឆិកា ឆ្នាំ 2016 តែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានលម្អិតអំពីការផ្តល់ជូននេះ សូមទំនាក់ទំនងទៅកាន់លេខ 023-99 32 32