ព័ត៌មាន

NVIDIA ប្រកាសបង្ហាញ "GeForce GTX-10 Series GPUs" ដែលផ្តល់បទពិសោធន៍ថ្មីសម្រាប់អ្នកលេងហ្គេមលើ Notebooks

នាពេលបច្ចុប្បន្ននេះ ជំនួញក្នុងការផលិតហ្គេមកំពុងតែឈានមុខខ្លាំង ហើយអ្នកប្រើប្រាស់ជាច្រើននាក់នៅលើពិភពលោកបានជ្រើសរើសនូវឧបករណ៍ផ្សេងៗគ្នាសម្រាប់តម្លើងហ្គេមដែលខ្លួនពេញចិត្តដូចជានៅលើ Xbox One, PlayStation 4 ឬ Laptop ជាដើម។ តាមការស្រាវជ្រាវនាពេលថ្មីៗនេះបញ្ជាក់ថា ការតម្លើងហ្គេម (Install Base) នៅលើ​ Xbox One មានចំនួន 29 លានដង (ធ្លាក់ចុះ 4%), Play Station 4 មានចំនួន 52 លានដង (កើនឡើង 4%) និង Laptop មានចំនួន 20 លានដង (កើនឡើង 30%) ។ ហេតុអ្វីបានជាអ្នកប្រើប្រាស់ចូលចិត្តតម្លើងហ្គេមនៅលើ Laptop? ចម្លើយនោះគឺដោយសារតែ Laptop ជាប្រភេទ Open Platform, Portable (ងាយស្រួលដាក់តាមខ្លួន), Ultra Powerful (សមត្ថភាពខ្លាំង) ហើយថែមទាំងមានក្រាហ្វិកកម្រិតច្បាស់ត្រជាក់ភ្នែកដែលអ្នកនឹកស្មានមិនដល់។

image

image

ដោយសង្កេតឃើញពីការរីកចម្រើននៃជំនួញហ្គេមទើបធ្វើឱ្យក្រុមហ៊ុន NVIDIA ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំបំផុតមួយនៅលើពិភពលោកដែលទទួលបានកេរ្តឈ្មោះល្បីល្បាញយ៉ាងខ្លាំងនៅលើទីផ្សារអន្តរជាតិដែលមានគោលដៅផលិតនូវ GPU ដែលមានសមត្ថភាពខ្លាំងបំផុតសម្រាប់គ្រប់វិស័យ ពិសេសគឺបច្ចេកវិទ្យា VR (Virtual Reality), AI (Artificial Intelligence), PR (Professional Virtualization) និងបច្ចេកវិទ្យាទំនើបបំពាក់នៅលើរថយន្តបានប្រារព្ធនូវកម្មវិធីមួយដែលប្រកាសបង្ហាញអំពី “GeForce GTX-10 Series GPUs” នៅសណ្ឋាគារ Swissotel Le Concorde ទីក្រុងបាំងកក ប្រទេសថៃ ដោយប្រើប្រាស់នូវ GeForce GTX 1060, GeForce GTX 1070 និង GeForce GTX 1080 ធ្វើឱ្យអ្នកសារពត៌មានមកស្ថាប័ននៃបណ្តាប្រទេសជាច្រើនដូចជា ប្រទេសសឹង្ហបុរី ប្រទេសកម្ពុជា (ទស្សនាវដ្តីទីក្រុងព័ត៌មានវិទ្យា) ប្រទេសវៀតណាម ប្រទេសថៃ ប្រទេសម៉ាឡេស៊ី ប្រទេសជប៉ុន ប្រទេសភូមា ប្រទេសឥណ្ឌា ប្រទេសចិន ហុងកុង និងជាច្រើនទៀតមានការភ្ញាក់ផ្អើល រំភើប រំជួលចិត្តគ្រប់ៗគ្នាជាមួយនឹងល្បឿនដំណើរការ ក្រាហ្វិក និងថាមពលថ្មប្រើប្រាស់ផងដែរ។ 

image

NVIDIA បានធ្វើការបង្ហាញនូវ NVIDIA GeForce GTX 100, 1070 និង 1060 GPUs សម្រាប់ប្រើប្រាស់នៅលើ Notebooks ជាច្រើនដែលពេលនេះវាបានដំណើរការនៅជុំវិញពិភពលោកហើយដែលផ្តល់ឱ្យអ្នកដែលចូលចិត្តលេងហ្គេមនូវបទពិសោធន៍ថ្មីកាន់តែអស្ចារ្យផ្សេងទៀតទៅលើល្បឿនដំណើរការ និងកម្លាំងថាមពលដែលខ្លាំងគ្មានគូប្រៀប ហើយវាត្រូវបានគេចាត់ទុកថាជា Platform ដែលឈានមុខគេបំផុតនៅក្នុងវិស័យនៃការលេងហ្គេម។

ដោយប្រើប្រាស់នូវរចនាសម្ព័ន្ធរបស់ NVIDIA GPU Architecture និង Pascal Architecture បានធ្វើឱ្យ “GeForce GTX-10 Series GPUs” អាចបង្កើននូវសមត្ថភាពរបស់ Notebook Platform សម្រាប់ការលេងហ្គេមប្រភេទ Virtual Reality (VR) ដែលអ្នកប្រើប្រាស់នឹកស្មានមិនដល់។

ក្រុមហ៊ុនផលិត Notebook ជាច្រើននៅលើពិភពលោកបានកំពុងតែប្រើប្រាស់នូវ GPUs ដ៏មានអនុភាពនេះសម្រាប់បំពេញតម្រូវការរបស់អតិថិជនហើយជាទូទៅ Notebook ដែលផលិតសម្រាប់លេងហ្គេមមានកម្រាស់ 18mm និងទម្ងន់ 4 ផោន ហើយវាប្រើប្រាស់នូវបច្ចេកវិទ្យា Cutting-edge Technologies សម្រាប់បង្កើនល្បឿនដល់ទៅ 120Hz និងអាចលេងហ្គេម 4K ដោយគ្មានបញ្ហា។

image

ក្រុមវិស្វរករជំនាញរបស់ក្រុមហ៊ុន​ NVIDIA បានបញ្ជាក់ថា សម្រាប់ Notebooks ដែលបានដាក់បង្ហាញនេះសុទ្ធតែប្រើប្រាស់នូវបច្ចេកវិទ្យា Pascal Technology ដែលបង្កើនថាមពលជាងមុនដល់ទៅ 30%, 120Hz Epic Mode (ក្រាហ្វិកដែលច្បាស់ល្អបំផុត), បច្ចេកវិទ្យា Ansel Free Camera សម្រាប់ពង្រឹងទៅលើ EXR Exposer & Effect ដែលធ្វើឱ្យរូបភាពហ្គេមដែលលោកអ្នកកំពុងតែលេងទទួលបាន Super Resolution រហូតទៅដល់ 6K ដែលធ្វើឱ្យលោកអ្នកអាចធ្វើការពង្រីកទៅលើផ្នែកល្អិតណាមួយបានច្បាស់បំផុតនៅក្នុងហ្គេមដោយមិនមានបែក Noise ឬព្រាកនោះទេ, បច្ចេកវិទ្យា GSYNC សម្រាប់បង្កើនទៅលើល្បឿនរបស់ Gaming Display, បច្ចេកវិទ្យា NVIDIA VRWorks សម្រាប់បង្កើននូវសមត្ថភាពកាន់តែអស្ចារ្យទៅលើការលេងហ្គេម។

លើសពីនេះទៀត បច្ចុប្បន្ននេះក្រុមហ៊ុន NVIDIA បានសហការជាមួយនឹងក្រុមហ៊ុនកុំព្យូទ័រល្បីៗជាច្រើននៅទូទាំងពិភពលោកមានដូចជា Saga, Gigabyte, Lenovo EVEA, Alienware, Asus, MSI, HP, Acer និងជាច្រើនទៀតដែលសុទ្ធតែពង្រឹងទៅលើបច្ចេកវិទ្យា VR ដែលផ្តល់បទពិសោធន៍ថ្មីនៃការលេងហ្គេមសម្រាប់អ្នកប្រើប្រាស់។

image

image

ក្រុមហ៊ុន NVIDIA បានដាក់បង្ហាញកុំព្យូទ័រជាច្រើនស៊េរីសម្រាប់ឱ្យអ្នកសារពត៌មានសាកល្បងប្រើប្រាស់នេះមានដូចជា MSI GT72 (GeForce GTX 1070), CLEVO P775DM (GeForce GTX 1080), ASUS G752 (GeForce GTX 1070), MSI GT62 (GeForce GTX 1070), ASUS GL502 (GeForce GTX 1070), EVGA SC17 (GeForce GTX 1070), MSI GT72 (GeForce GTX 1070), MSI GS63 (GeForce GTX 1060), ASUS GL702 (GeForce GTX 1060), ACER Predator 15 (GeForce GTX 1070) ។ បន្ទាប់ពីសាកល្បងចប់ អ្នកសារពត៌មានមកពីគ្រប់សាប័ននៃបណ្តាប្រទេសផ្សេងៗនៅលើពិភពលោកបានបង្ហាញនូវអារម្មណ៍រីករាយជាមួយនឹងភាពអស្ចារ្យ ល្បឿនក្រាហ្វិក និងដំណើរការរបស់វាថាពិតជាមិនគួរឱ្យជឿមែន។​

image

ស្របពេលជាមួយគ្នានេះដែរ អ្នកសារពត៌មានក៏បានសាកល្បងជាមួយនឹងហ្គេមប្រភេទ Virtual Reality (VR) ដែលធ្វើឱ្យពួកគេកោតសរសើរ និងស្ងប់ស្ងែងជាមួយនឹងបច្ចេកវិទ្យាដ៏ជឿនលឿនរបស់ក្រុមហ៊ុន NVIDIA ៕

image

image

image

image

image

image

image

សូមទស្សនាវីដេអូ៖