ព័ត៌មាន

Galaxy Tab A 7.0 នឹងស្នងដំណែងទីផ្សារថេប្លេតពីម៉ូដែលមុន

 

image

ថេប្លេតសម្រាប់អានសៀវភៅ Samsung Galaxy Tab NOOK ត្រូវបានដាក់បង្ហាញ និងចរាចរលើទីផ្សារ តែមិនទាន់ត្រូវបានក្រុមហ៊ុនជាច្រើនដាក់ បញ្ចូលក្នុងបញ្ចីលក់។ ប៉ុន្តែសម្រាប់ថេប្លេត Galaxy Tab A 7.0 គេដាក់លក់ និងទទួលបានការគាំទ្រយ៉ាងខ្លាំង។

Galaxy Tab A 7.0 ជាប្រភេទថេប្លេតជំនាន់ក្រោយដែលត្រូវបានរចនាឡើងយ៉ាងពិសេសបំពាក់អេក្រង់ទូលាយសម្រាប់តម្រូវការអានសៀវភៅ ដោយកាត់បន្ថយពន្លឺខៀវ មិនប៉ះពាល់ដល់ភ្នែក។ អេក្រង់របស់វាមានទំហំ 7 អ៊ីង និងកម្រិតបង្ហាញប្រភេទ LCD កម្រិត 1280×800 ភិចសែល ផ្តល់នូវគុណភាពរូបភាពច្បាស់ ត្រជាក់ភ្នែក កម្រិតពន្លឺសមស្របសម្រាប់អ្នកអាន។ ថេប្លេតនេះកាន់តែខ្លាំងជាមួយប្រព័ន្ធដំណើរការ Snapdragon 410 ប្រើរ៉េមទំហំ 1.5GB  និងមេម៉ូរ៉ីទំហំ 8GB អាចបញ្ចូលកម្មវិធី និងផ្ទុកឯកសារបានរាប់រយហ្វាល។ លើសពីនេះ ថ្មវាមានថាមពលខ្លាំងជាងស្មាតហ្វូនល្បីៗ មួយចំនួនទៀត ដោយប្រើថ្មដែលមានថាមពល 4000mAh។ កំលាំងថ្មខ្លាំងដូចនេះ ចង់អាន ចង់លេងហ្គេមកំសាន្ត ចង់ស្តាប់ចម្រៀងបានកាន់តែយូរទម្រាំអស់ថ្ម។

អត្ថបទ៖ Galaxy Tab A 7.0

សម្រួល៖ លក្ខិណា