ព័ត៌មាន

Huawei P9 បង្ហាញនៅឥណ្ឌា ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន

ទីផ្សារលក់ចេញស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei មានសន្ទុះយ៉ាងខ្លាំង ជាពិសេសជាមួយនឹងការ ផ្តល់ជូននូវស្មាតហ្វូនថ្មីៗ មានសមត្ថភាព និងមុខងារច្រើនយ៉ាងដ៏សម្បូរបែបជាបន្តបន្ទាប់។ ស្មាតហ្វូនបន្ទាប់នេះមានឈ្មោះថា Huawei P9។

Huawei P9 ត្រូវបានក្រុមហ៊ុននាំយកទៅដាក់បង្ហាញនៅប្រទេសឥណ្ឌា។ Huawei P9 ជាស្មាតហ្វូនជំនាន់ថ្មីដែលផលិតឡើងប្រើប្រាស់ជើងស៊ីមពីរ ដែលជាភាពងាយស្រួលដល់ អ្នកប្រើប្រាស់អាចប្រើស៊ីមកាតម្តងបានពីរប្រព័ន្ធលើស្មាតហ្វូនតែមួយ។ Huawei P9 បំពាក់អេក្រង់ ទំហំ  5.2  អ៊ីង កម្រិតបង្ហាញ 1080p។ លើអេក្រង់របស់វាផ្តល់នូវគុណភាពបង្ហាញរូបភាព បានភ្លឺច្បាស់ ជាពិសេសវាផ្តល់ការបង្ហាញលឿនរហ័សទាន់ចិត្ត។ ជាមួយនឹងការភ្ជាប់សមត្ថភាពខាង ក្នុង ស្មាតហ្វូននេះភ្ជាប់ប្រព័ន្ធខួរក្បាល Kirin 955 ភ្ជាប់រ៉េមទំហំ 3GB និងភ្ជាប់មេម៉ូរ៉ីទំហំ 32GB ដែលអាចឲ្យអ្នកប្រើប្រាស់បញ្ចូលកម្មវិធី និងផ្ទុកទិន្ន័យបានច្រើនកាន់តែសម្បួរបែប។ អ្នកអាចប្រើកាមេរ៉ារបស់ P9 ដើម្បីថតយករូបភាពដ៏ស្រស់ត្រកាល ដោយទទួលបានគុណភាព រូបភាពស្រស់ស្អាតមិនចាញ់កាមេរាអាជីព។ កាមេរ៉ាមុខរបស់វាមានទំហំ 8 មាហ្គាភិចសែល ថតរូប ឬ វីដេអូរបានច្បាស់ក្នុងកម្រិតសមស្រប។ សម្រាប់បច្ចេកវិទ្យាការពារសុវត្ថិភាព ស្មាតហ្វូននេះបាន ភ្ជាប់មុខងារស្កែនម្រាមដៃ ដើម្បីលុកចូលទូរស័ព្ទ ដែលវាជារនាំងមួយសម្រាប់ការពារស្មាតហ្វូនរបស់ អ្នកពីការបាត់បង់ ឬការលុកចូលលួចឆែកទិន្ន័យរបស់អ្នក។ ស្មាតហ្វូននេះប្រើថ្មមានថាមពល 3000mAh កាន់ថ្មបានយូរ និងប្រើប្រព័ន្ធដំណើរការចុងក្រោយ Android 6.0  EMUI 4.1។

 imageimage

អតិថជនគាំទ្ររបស់ក្រុមហ៊ុន Huawei ពិតជាទទួលបានអារម្មណ៍រំភើបជាមួយនឹងការសាកល្បង សមត្ថភាព និងតេស្តគុណភាពរបស់ស្មាតហ្វូនថ្មីនេះ។ Huawei P9 ត្រូវបានគេពោលសរសើរថាជា ស្មាតហ្វូនធនមធ្យមមួយដែលមានគុណភាពខ្លាំង និងសមត្ថភាពសម្បូរបែប ប្រើប្រាស់មុខងារគ្រប់ ប្រភេទបានយ៉ាងរីករាយដោយគ្មានសំចៃ។

 

អតុ្ថបទ៖ Huawei

សម្រួល៖លក្ខិណា