ព័ត៌មាន

Cool1 ស្អាត និងខ្លាំង ពោរពេញដោយសមត្ថភាព

image

ក្រុមហ៊ុន LeEco និង Coolpad ជាសហក្រុមហ៊ុនដែលបានផលិតស្មាតហ្វូនដ៏ស្រស់ស្អាត បំពាក់ដោយសមត្ថភាពសម្បូរបែបមានឈ្មោះថាស្មាតហ្វូន Cool1 4G។

 

Cool1  រចនាមកមានរាងស្រស់ស្អាត ជាពិសេសលើអក្រង់ប្រភេទ HD IPS មានកម្រិតបង្ហាញ 1920 x 1080 ភិចសែល ទំហំ 5.5 អ៊ីង ងាយស្រួលប៉ះបញ្ជាកម្មវិធី​ និងលេងហ្គេមកំសាន្ត។ ស្មាតហ្វូននេហប្រើប្រព័ន្ធដំណើរការ​ octa-core Snapdragon 652 និងភ្ជាប់ GPU ប្រភេទ Adreno 510 ផ្តល់រូបភាពភ្លឺច្បាស់ត្រជាក់ភ្នែក។ អ្នកអាចតម្លើងកម្មវិធី ឬបញ្ចូលចម្រៀង រក្សាឯកសារទុកបាន កាន់តែច្រើនដោយស្មាតហ្វូននេះភ្ជាប់រ៉េម ទំហំ 3GB ឬ 4GB និងមេម៉ូរ៉ីទំហំ 32GB/64GB ប្រភេទ eMMC5.1។ លក្ខណៈពិសេសបន្ថែមទៀត ស្មាតហ្វូននេះប្រើជើងស៊ីមកាតចំនួនពីរ។ កាមេរ៉ាស្មតហ្វូននេះផ្តល់ កម្រិតពន្លឺ និងរូបភាពភ្លឺច្បាស់មិនចាញ់កាមេរ៉ាអាជីពជាមួយកាមេរ៉ាក្រោយទំហំ 13 មេហ្គាភិចសែល និងកាមេរ៉ាមុខទំហំ​ 8 មេហ្គាភិចសែ។ លើកាមរ៉ាទាំងពីរអ្នកអាចថតវីដេអូរបានក្នុងកម្រិត 4K និងមានល្បឿន 720p @ 120fps។ លើកាមេរ៉ាតែមួយមាន LED flash ពីរគ្រាប់សម្រាប់ផ្តល់ពន្លឺ គ្រប់គ្រាន់នៅពេលថតរូបនៅទីកន្លែងងងឹត និងបច្ចេកវិទ្យា PDAF ជំរុញគុណភាពរូបភាពកាន់តែប្រសើរ។ កាន់តែពិសេសស្មាតហ្វូននេះមានរន្ធ USB Type-C ដែលអាចសាកថ្មបានលឿន និងថ្មទំហំ 4060mAh ដែលអាចកាន់ថ្មបានយូរ។ សម្រាប់គុណភាពបង្ហាញរលូន និងផ្តល់ល្បឿនរហ័ស បានមកពីកត្តាប្រព័ន្ធប្រតិបត្តិការ Android 6.0 Marshmallow OS។ ស្មាតហ្វូន Cool1 ជាស្មាតហ្វូនជំនាន់ថ្មីដែលមានផ្តល់សេវា 4G និងមានភ្ជាប់ WiFi 802.11ac ចំនួនពីរ និង Bluetooth 4.1  និង  GPS សម្រាប់ការភ្ជាប់។ 

អត្ថបទ៖

សម្រួល៖ លក្ខិណា​