ព័ត៌មាន

HTC 10 ជម្រើសដ៏ឆ្លាតវៃសម្រាប់មនុស្សសម័យថ្មី

image

នៅសហរដ្ឋអាមេរិចបានបញ្ចេញស្មាតហ្វូនជំនាន់ក្រោយរបស់ក្រុមហ៊ុន HTC និងមានការគាំទ្រយ៉ាងខ្លាំង។ ក្រោយពីបញ្ចេញស្មាតហ្វូននេះ ក្រុមហ៊ុនអាចឲ្យអ្នកកម្មង់ទិញបាន ជាមួយេងការសម្រចចិត្តរើសយកព័ណ៌ មាស ឬព័ណ៌ក្រហម។ ក្រៅពីនេះ នៅមានព័ណ៌ាករបោនប្រផេះ ដែលព័ណ៌នេះ និងពណ៌ក្រហ​ម មាស គឺជាម៉ូដែលដែលល្អជាងគេបំផុត។

HTC 10 ត្រូវបានរចនាឡើងមានរូបរាងស្រស់ស្អាត និងទាក់ទាញ អមដោយព័ណ៌ស្រស់ ឆើតឆាយបន្ថែមភាពសង្ហារដល់អ្នកប្រើប្រាស់។ ស្មាតហ្វូននេះបន្ថែមមកជាមួយ version ជាប្រភេទ Android ផ្តល់គុណភាពសំឡេងលឺច្បាស់ សាកថ្មបានលឿន និងថតរូបបានច្បាស់។ HTC 10 បំពាក់អេក្រង់ទំហំ 5.2 ប្រភេទ quad-HD ផ្តល់លក្ខណៈងាយស្រួលក្នុងការ ប៉ះបញ្ជា។ អ្នកអាចផ្ទុកទិន្ន័យលើស្មាតហ្វូននេះ ជាឯកសារ​ កម្មវិធី ហ្គេមបានយ៉ាងច្រើន ជាមួយការភ្ជាប់រ៉េមទំហំ  4GB RAM និងមេម៉ូរ៉ីក្នុងម៉ាស៊ីន 32/64GB ជាមួយការភ្ជាប់ផត USB-Cសាកថ្មបានលឿនរហ័ស។

imageimageimage

នៅសហរដ្ឋអាមេរិច ក្រុមហ៊ុនចាប់ផ្តើមដាក់លក់ស្មាតហ្វូននេះ ដោយផ្តល់នូវជម្រើស ព័ណ៌ដ៏សម្បូរបែបមានដូចជា មាស​ ក្រហម និងប្រផេះ។

អត្ថបទ៖ HTC 10

សម្រួល៖ លក្ខិណា