ព័ត៌មាន

ក្រុមហ៊ុននឹងដាក់លក់ស្មាតហ្វូន Samsung Z2 នៅចុងខែនេះ

គួរឲ្យភ្ញាក់ផ្អើល ស្ងាត់ៗ ស្មាតហ្វូន Samsung Z2 បង្ហាញខ្លួនជាផ្លូវការ​ ជាមួយនឹងសន្ទុះ វាយលុកទីផ្សារកាន់តែខ្លាំង។

ក្រុមហ៊ុ​មហ៊ុន Samsung បានដាក់បង្ហាញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនមួយទៀត ដែលមានឈ្មោះថា Samsung Z2។  Samsung Z2 នាំមកជាមួយឈីប Spreadtrum និងប្រព័ន្ធខួរក្បាល quad-core ផ្តល់ដំណើរការលឿនរហ័សទាន់ចិត្ត។ Samsung Z2 បំពាក់អេក្រង់បង្ហាញទំហំ 3.97 អ៊ីង។ ស្មាតហ្វូនេះភ្ជាប់រ៉េមទំហំ 1GB និងមេម៉ូរ៉ីទំហំ 8GB។ វាជាស្មាតហ្វូនហ្វូនធន់តូចប្រើថ្មមាន​ថាមពល 1,500mAh។ ផ្នែកកាមេរ៉ា វាមានកាមេរ៉ាមុខទំហំ 5 មេហ្គាភិចសែល ជាមួយនឹង ពន្លឺ VGA ខាងមុខដើម្បីបន្ថែមគុណភាពថតរូប។ Samsung Z2 ប្រើប្រព័ន្ធដំណើរការ Tizen 2.4 និងមានភ្ជាប់បណ្តាញ 4G LTE។ ក្រុមហ៊ុននឹងដាក់លក់ស្មាតហ្វូននេះនៅឥណ្ឌាចាប់ តាំងពីថ្ងៃទី ២៩​ ខែសីហា​នេះតទៅ។

imageimageimage

អត្ថបទ៖Samsung 

សម្រួល៖ លក្ខិណា