ព័ត៌មាន

ក្រុមហ៊ុន ZTE នឹងបញ្ចេញ ZTE Axon Max 2

ក្រុមហ៊ុន Axon ពុំសូវបង្ហាញស្មាតហ្វូនរបស់ខ្លួនញឹកញាប់នោះទេ ប៉ុន្តែនៅពេលដែលក្រុម ហ៊ុននេះបង្ហាញ ជាស្មាតហ្វូនដែលមានគុណភាពខ្ពស់ និងស្រស់ស្អាត។  ក្រុមហ៊ុនកំពុងត្រៀមបង្ហាញស្មាតហ្វូនជំនាន់ថ្មីមួយទៀត ZTE Axon Max 2។

ស្មាតហ្វូនថ្មី ZTE Axon Max 2 បានបង្ហាញខ្លួនលើបញ្ចី GFX Bench។ ZTE Axon Max 2 មានកកម្រិតបង្ហាញ 1080p ដូចស្មាតហ្វូនជំនាន់មុនដដែល ប៉ុន្តែគេបានផ្លាស់ប្តូរ ឈីបមកប្រើប្រាស់ឈីបថ្មីផ្តល់នូវថាមពលខ្លាំងជាងមុន Snapdragon 625។ វារក្សាសមត្ថភាពថតវីដេអូរកម្រិត 4K ដដែល ជាមួយនឹងគុណភាពភ្លឺច្បាស់ ស្រស់ស្អាត និងទាក់ទាញ។ ស្មាតហ្វូននេះត្រូវបានបំពាក់កាមេរ៉ាទំហំ 13 មេហ្គាភិចសែល។ Axon Max 2 ភ្ជាប់រ៉េមទំហំ 4GB និងមេម៉ូរ៉ីទំហំ 64GB ។ សម្រាប់ប្រព័ន្ធដំណើរការ​ ស្មាតហ្វូននេះនឹងប្រើ Android 6.0 Marshmallow ដែលជាំប្រព័ន្ធដំណើរការល្បីល្បាញ ជួយដំណើរការកម្មវិធីបានល្អប្រសើរ និងលឿន។

 

imageimageimage

អត្ថបទ៖ ZTE Axon Max 2

សម្រួល៖ លក្ខិណា