ព័ត៌មាន

ពិតជាឡូយជាមួយស្មាតនាឡិការ សមត្ថភាពរ៉េមដល់ ​4GB របស់ Xiaomi

image

 

ស្មាតនាឡិការបានចរាចរទូទាំងសាកលលោកទាំងស្មាតនាឡិការរបស់ក្រុមហ៊ុន Xiaomi ផងដែរ។ ក្រុមហ៊ុននេះបានពង្រីកវិសាលភាពជាមួយចង្វាក់ផលិតរបស់ខ្លួនកាន់តែ ច្រើនដោយក្រុមហ៊ុនមានផលិតថេប្លេត ស្មាតហ្វូន កូនយន្ត កុំព្យូទ័រ ហើយពេលនេះ គឺស្មាតនាឡិការថែមទៀត។

ក្រុមហ៊ុន Xiaomi បានបង្ហាញស្មាតនាឡិការរបស់ខ្លួននៅប្រទេសឥណ្ឌា។ ‘AMAZFIT’ ជាស្មាតនាឡិការជំនាន់ថ្មីដែលបំពាក់អេក្រង់ទំហំ 1.35 អ៊ីង និងកម្រិតបង្ហាញ 300×300។ វាជាស្មាតនាឡិការដែលបំពាក់មេម៉ូរ៉ីធំទំហំ 512MB ជាពិសេសរ៉េមរបស់វាធំមានទំហំ 4GB។ សម្រាប់អង្គប្រតិបត្តិការបំពាក់ឡើងដោយមិនចាញ់ស្មាតហ្វូនល្បីៗ ឬនាឡិការល្បីៗផ្សេងៗទៀតនោះទេ ដោយវាប្រើ core SoC មានល្បឿន 1.2GHz ។ ស្មាតនាឡិការនេះប្រើថ្មដែលមានថាមពល 200mAh ដែលអាចប្រើបាន ៣៥ ម៉ោង ជាមួយសមត្ថភាពប្រើប្រាស់ GPS ។ ស្មាតនាឡិការនេះទទួលបានសញ្ញាប័ត្របញ្ជាក់ពីភាពធន់ជាពិសេសបច្ចេកវិទ្យា IP67។ ខាងក្រុមហ៊ុនបានបញ្ជាក់ថា វាជាស្មាតនាឡិការដំបូងបំផុតដែលប្រើប្រាស់សេនស័រ  GPS 22nm។ ក្រុមហ៊ុនបានដាក់បង្ហាញ និងប្រកាស ដាក់លក់ស្មាតនាឡិការនេះចាប់ពីពេលនេះទៅ ហើយក្រុមហ៊ុនបានណែនាំថា វាជាស្មាតនាឡិការដែលអាចប្រើប្រាស់សេវាកម្មចំណាយប្រាក់ AliPay បានថែមទៀតផង។

 

អត្ថបទ៖ Xiaomi

សម្រួ៖លក្ខិណា