ព័ត៌មាន

7 យ៉ាង ដែល Redmi 3S Prime មាន ដើម្បីប្រជែងលើទីផ្សារ

ជាការពិតណាស់ស្មាតហ្វូន Redmi 3S ត្រូវបានរចនាមកមានពីរម៉ូដែល​មួយឈ្មោះថា3S និងមួយទៀតឈ្មោះថា  3S Prime។ លក្ខណៈពិសេសរបស់ស្មាតហ្វូននេះ ខុសគ្នាបន្តិចបន្តួចត្រង់រ៉េម មុខងារស្កេន ទំហំផ្ទុលទិន្ន័យ និងឈីបជាដើម។ ប៉ុន្តែស្មាតហ្វូនទាំងពីរម៉ូដែលនេះបានចរាចរយ៉ាងសកម្មលើទីផ្សារ។

image 

ចំណុចពិសេសទាំង 07 ​យ៉ាងដែល Redmi 3S Prime កាន់តែមានប្រជាប្រិយភាពលើទីផ្សារ

– Redmi 3S Prime បំពាក់អេក្រង់ទំហំ 5.0 អ៊ីង មិនតូចពេក ក៏មិនធំពេក ងាយស្រួលកាន់ពេញប្រអប់ដៃ ជាពិសេសអេក្រង់របស់វាជាប្រភេទ 720p IPS LCD

-រ៉េមទំហំ 3GB និងមេម៉ូរ៉ីទំហំ  32GB storage ឃើញថាខ្លាំងជាងស្មាតហ្វូនល្បីៗមួយចំនួនផ្សេងទៀត

-​កាមេរ៉ាមានទំហំ 13 ដែលផ្តល់នូវគុណភាពរូបភាពភ្លឺច្បាស់ មិនចាញ់ស្មាតហ្វូនខ្លាំងៗផ្សេងទៀត

-ថ្មរបស់វាកាន់ និងមានថាមពល 4100mAh

-បច្ចេកវិទ្យា 4G LTE, VoLTE, Bluetooth 4.1, Wi-Fi 802.11n, IR សម្រាប់ចែករំលែកឯកសារបានលឿន

-ប្រើឈីប Qualcomm Snapdragon 430​ មានល្បឿន 1.4GHz និងប្រើ CPU ប្រភេទ octa-core CPU និង Adreno 505 GPU

– ជើងកាតសម្បូរបែប សម្រាប់ដាក់ស៊ីមកាត និងមេម៉ូរ៉ី(micro SIM + nano SIM ឬ micro SIM + microSD)

អត្ថបទ៖Redmi 3S

សម្រួ៖លក្ខិណា