ព័ត៌មាន

សាខាក្រុមហ៊ុនថៃSamsung អេឡិចត្រូនិចប្រចាំប្រទសកម្ពុជានឹងប្តូរជូនGalaxy Note7 ថ្មីជំនួសទូរស័ព្ទ Galaxy Note7 ​ដែលទើបចេញលក់ថ្មីៗនេះ

សាខាក្រុមហ៊ុនថៃ Samsung អេឡិចត្រូនិចប្រចាំប្រទសកម្ពុជា ប្តេជ្ញាចិត្តយ៉ាងម៉ុតមាំក្នុងការផលិតនូវផលិតផលដែលមានគុណភាពខ្ពស់ និងទទួលខុសត្រូវទាំងស្រុងនូវរាល់ឧបទ្ទវហេតុដែលបានផ្តល់ព័ត៌មានដោយអតិថិជនរបស់យើង។ ដើម្បីឆ្លើយតបទៅនឹងករណីដែលបានកើតឡើងចំពោះ Galaxy Note 7 ថ្មីនេះ យើងបានស៊ើបអង្កេតយ៉ាងល្អិតល្អន់ ហើយរកឃើញថាវាជាបញ្ហារបស់ថ្មទូរស័ព្ទ។

 image

រហូតមកដល់ពេលនេះមិនទាន់មានហេតុការណ៍ណាកើតឡើងចំពោះថ្មរបស់ទូរស័ព្ទដែលបានចែកចាយនៅក្នុងព្រះរាជាណាចក្រកម្ពុជានៅឡើយទេ។ ប៉ុន្តែសម្រាប់សាខាក្រុមហ៊ុនថៃ Samsung អេឡិចត្រូនិចប្រចាំប្រទសកម្ពុជាសុវត្ថិភាពអតិថិជនគឺជាកត្តាចំបងដូច្នេះក្រុមហ៊ុនបានសម្រេចផ្អាកការលក់ទូរស័ព្ទម៉ូដែល Samsung Galaxy Note 7 ថ្មីជាបណ្តោះអាសន្ន។

 image

ចំពោះអតិថិជនទាំងឡាយណា ដែលបានជាវ Galaxy Note 7 យកទៅប្រើប្រាស់ហើយនោះក្រុមហ៊ុនស្ម័គ្រចិត្តប្តូរជូននូវទូរស័ព្ទម៉ូដែលដូចគ្នា ថ្មីមួយនាពេល​ប៉ុន្មានសប្តាហ៍ខាងមុខនេះទៀត។

យើងសូមទទួលស្គាល់ថា ហេតុការណ៍នេះបង្កភាពមិនងាយស្រួលដល់អតិថិជន ប៉ុន្តែនេះជាដំណោះស្រាយដ៏ប្រសើរដើម្បីធានាឲ្យបានថា សាខាក្រុមហ៊ុនថៃ Samsung អេឡិចត្រូនិចប្រចាំប្រទសកម្ពុជានៅតែបន្តផ្តល់ជូននូវផលិតផលដែលមានគុណភាពខ្ពស់ដល់អតិថិជនរបស់ខ្លួន។ យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធិជាមួយដៃគូពាណិជ្ជកម្មទាំងអស់ដើម្បីធានាឲ្យបានថារាល់ការផ្លាស់ប្តូរទាំងឡាយប្រកបដោយភាពងាយស្រួល និងមានប្រសិទ្ធិភាពខ្ពស់។

សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងមកកាន់មជ្ឈមណ្ឌលបម្រើសេវាកម្មយើងខ្ញុំតាមរយៈលេខ ០២៣ ៩៩៣ ២៣២ ចាប់ពីថ្ងៃច័ន្ទ ទី ៥ កញ្ញា ឆ្នាំ ២០១៦ នេះតទៅ។