ព័ត៌មាន

ត្រឹមអេក្រង់ទំហំ 8.4 អ៊ីង ជាផេដដែលមានរាងទាក់ទាញជាងគេ

ក្រុមហ៊ុន Huawei បង្ហាញពីលក្ខណៈសម្បូរបែបរបស់ខ្លួនជាមួយការបញ្ចេញស្មាតហ្វូនជាបន្តបន្ទាប់ ជាពិសេសស្មាតហ្វូនទាំងនោះសុទ្ធតែមានសមត្ថភាពប្រកួតប្រជែងលើទីផ្សារ។ ថ្មីៗនេះ ក្រុមហ៊ុនបានបញ្ចេញម៉ូដែលថ្មីមួយទៀតជាផេដ មានឈ្មោះថា MediaPad M3 4G។

ការរចនា

រចនាឡើងមានរូបទាក់ទាញ ផេដMediaPad M3 មានទំហំតូចល្មមងាយស្រួលប្រើប្រាស់ដោយគែមសងខាងរបស់វាកោងបន្តិច ជាមួយនឹងតួរឹង មាំ។ ការចនារូបរាងបន្ថែមភាពទាក់ទាញ និងសោភ័ណភាពបន្ថែមទៀតដល់អ្នកប្រើប្រាស់គ្រប់វ័យ។ ការចនាបែបទំនើបដោយមានរាងស្តើង ស្រាល ជាពិសេសអេក្រង់ទូលាយងាយ​ស្រួលប្រើប្រាស់ កម្មវិធីផ្សេងៗ។ លើអេក្រង់ទំហំ 8.4 អ៊ីង ជាអេក្រង់ដែលមានទំហំសមស្រប និងអាចប្រកួតប្រជែងជាមួយម៉ូដែលល្បីៗជាច្រើនទៀត ក្នុងឆ្នាំ ២០១៦ ដែលបានដាក់បង្ហាញរួចមកហើយ។

image

កាមេរ៉ា

ផេដថតរូបភាពបានច្បាស់ ជាពិសេសវាមានកម្រិតបង្ហាញសមស្រប អាចចាប់យករូបភាព បានដូចធម្មជាតិមិនចាញ់កាមេរ៉ាអាជីព។ កាមេរ៉ាមុខបំពាក់ទំហំ 8 មេហ្គាភិចសែល ថតរូបភាពខាង មុខ រួមជាមួយវីដេអូរបានយ៉ាងស្រស់ស្អាត និងកាមេរ៉ាក្រោយទំហំ 8 មេហ្គាភិចសែល ដូចគ្នាជាមួយ មុខងារផ្តោតស្វ័យប្រវត្ត។

image

 

ដំណើរការ

ស្មាតហ្វូនេះភ្ជាប់អង្គដំណើរការ octa-core Kirin 950 (2.3GHz 4 x A72 + 1.8GHz 4 x A53) ដែលផ្តល់នូចគុណភាពលូន ជាមួយការផ្តល់ជំនួយបន្ថែមពីស៊ីភីយូ Mali T880-MP4។ សម្រាប់ការ ផ្ទុកទិន្ន័យ តម្លើងកម្មវិធីផ្សេងៗ អស់បារម្ភជាមួយការផ្តល់ជូនរ៉េមទំហំ 4GB ជាប្រភេទ LPDDR4 និងមាមេម៉ុរ៉ីទំហំ 32GB/64GB ជាពិសេសអ្នកថែមទាំងអាចថែមមេម៉ូរ៉ីក្រៅបានដល់ទៅទំហំ 128GB។ 

ក្រុមហ៊ុនបាននឹងផេដនេះនៅទីក្រុងប៉ែកឡាំង  ក្នុងព្រឹត្តការណ៍ IFA 2016 ។ 

 

អត្ថបទ៖Huawei

សម្រួល៖លក្ខិណា