ព័ត៌មាន

ក្រុមហ៊ុន HP ជោគជ័យក្នុងការផលិតស្មាតហ្វូនតម្លៃខ្ពស់ជាង 700 ដុល្លារ

ពិតជាអស្ចារ្យជាមួយជោគជ័យរបស់ក្រុមហ៊ុន HP  ក្នុងការផលិតស្មាតហ្វូនជំនាន់ក្រោយទទួល បានជោគជ័យ និងអាចកំណត់តម្លៃលក់បានខ្ពស់មិនចាញ់ស្មាតហ្វូនរបស់ក្រុមហ៊ុនធំៗ និងល្បីៗផ្សេងៗទៀត។

 

ក្រុមហ៊ុន HP បានចាប់ផ្តើមលក់ស្មាតហ្វូន  Elite x3  ដែលជាស្មាតហ្វូនប្រើប្រព័ន្ធដំណើរការWindows 10។ ក្រុមហ៊ុនដាក់លក់ស្មាតហ្វូននេះបានតម្លៃ 799 ដុល្លារក្នុងមួយគ្រឿង។ ការដាក់លក់នេះបានបញ្ចាក់ពីជោគជ័យដ៏ធំធេងរបស់ក្រុមហ៊ុន ជាពិសេសជាមួយការដាក់លក់ ដែលអាចកំណត់ថ្លៃបានខ្ពស់ឲ្យសាកសមនឹងសមត្ថភាពរបស់ស្មាតហ្វូននេះ។

Elite x3 រចនាឡើងមានភាពសមញ្ញ មិនឆៀតឆាយ ឬលេងម៉ូតខ្លាំង ដែលអ្នកប្រើប្រាស់អាចជ្រើសរើសបានជាជម្រើសបញ្ជាក់ពីភាពសមញ្ញា ប៉ុន្តែពោរពេញទៅដោយការប្រើប្រាស់មុខងារ ដ៏សម្បូរបែបលើស្មាតហ្វូននេះ។ Elite x3 បំពាក់អេក្រង់ប៉ះបញ្ជាប្រភេទ QHD ទំហំ 5.96 អ៊ីង ជាមួយនឹងការប្រើកញ្ចក់ការពារមួយស្រទាប់ទៀតជាប្រភេទ Gorilla Glass 4។ ស្មាតហ្វូននេះថែមទាំងមានសមត្ថភាពខ្ពស់ក្នុងការផ្តិតយករូបភាពបានច្បាស់មិនចាញ់កាមេរ៉ាអាជីព ដោយបំពាក់ទំហំ 16 មេហ្គាភិចសែល មានភ្ជាប់ជាមួយហ្វ្លាស់ប្រភេទ LED  និងកាមេរ៉ាមុខមានទំហំ  8 មេហ្គាភិចសែល។ ស្មាតហ្វូននេះប្រើរ៉េមទំហំ 4GB និងមេម៉ូរ៉ីទំហំ 64GB។ វាកាន់ថ្មបានយូរដោយថ្មរបស់វាមានថាមពលរហូតដល់ទៅ 4,150 mAh។ កម្មវិធី និងដំណើរការមានដំណើរការល្អ និងរលូន ដោយក្រុមហ៊ុនបានភ្ជាប់ឈីបប្រភេទ Snapdragon 820  និប្រើប្រព័ន្ធដំណើរការ Windows 10។

imageimage

imageimage

អត្ថបទ៖Elite x3

សម្រួល៖ លក្ខិណា