ព័ត៌មាន

អ្នកគាំទ្រ iPhone លាន់សើសើរក្រោយឃើញត្រួសៗពី​iPhone 7 Plus

ស្មាតហ្វូនរបស់ក្រុមហ៊ុន Apple ជំនាន់មុនៗ បានរចនាឡើងដោយភ្ជាប់រ៉េមមានទំហំ ត្រឹមតែ 1GB  ហើយទទួលបានការគាំទ្រយ៉ាងខ្លាំង។ ប៉ុន្តែក្រោយមកដោយមានការប្រកួរប្រជែងយ៉ាងខ្លាំង ពីសំណាក់ក្រុមហ៊ុនស្មាតហ្វូនល្បីៗផ្សេងទៀតក្រុមហ៊ុនបានធ្វើឲ្យការភ្ជាប់កាន់ តែមានលក្ខណៈប្រសើរឡើង។ 

ស្មាតហ្វូនថ្មី ប្រើឈីប A10 នាំមកជាមួយ CPU មានល្បឿន 2.4GHz ។ iPhone 7  ភ្ជាប់រ៉េមទំហំ  2GB ដដែល ប៉ុន្តែសម្រាប់ស្មាតហ្វូន  iPhone 7 Plus នឹងភ្ជាប់រ៉េមដល់ទំហំ 3G ដែលបណ្តាលឲ្យស្មាតហ្វូននេះជោគជ័យថែមមួយកម្រិតទៀត។

image

ក្រុមហ៊ុន Apple បានបញ្ចេញស្មាតហ្វូនជាច្រើនជំនាន់មកហើយ ប៉ុន្តែស្មាតហ្វូនរៀមច្បង ភ្ជាប់តែជាមួយអង្គផ្ទុកទិន្ន័យទំហំ 3GB និងកាមេរ៉ាធំជាមុន។ ផ្នែកកាមេរ៉ាកាមេរ៉ារបស់ស្មាតហ្វូននេះនឹងបំពាកកាមេរ៉ាចំនួនពីរ​ហើយមានទំហំដល់ទៅ 12 មេហ្គាភិចសែលទាំងពីរ។ ហ្វ្លាស់របស់វាជាប្រភេទ 4-LED។  ស្មាតហ្វូននេះផ្តល់ជម្រើសភ្ជាប់ទំហំផ្ទុកទិន្ន័យបីប្រភេទមានដូចជាទំហំ ​3GB  128GB 256GB។ iPhone សេរ៊ីថ្មីនេះរចនាមកមានពីរព័ណ៌ ខ្មៅស្រាល ខ្មៅខ្លាំង ប្រាក់ មាស និងព័ណ៌ ផ្កាឈូកមាស។

 ក្រោយពីបានឃើញទិន្ន័យបង្ហាញពីលក្ខណៈពិសេសរបស់ស្មាតហ្វូន អ្នកគាំទ្របានសរសើរ យ៉ាងខ្លាំងលើចង្វាក់ផលិតរបស់ក្រុមហ៊ុន Apple ។ អ្នកគាំទ្របានចោទជាសំណួរជាច្រើន ពីកាលបរិច្ឆេទបង្ហាញ និងបង្ហាញពីអារម្មណ៍ពេញចិត្តលើស្មាតហ្វូនសេរីថ្មីនេះយ៉ាងខ្លាំង។

អត្ថបទ៖Apple

សម្រួល៖​ លក្ខិណា