ព័ត៌មាន

ភាពលេចធ្លោររបស់ទូរស័ព្ទ Galaxy Note 7 និងឧបករណ៍បន្ថែមរបស់វានៅតែទាក់ទាញចិត្តអ្នកប្រើប្រាស់

ការបន្ថែម Lens Cover

លោកអ្នកអាចផ្លាស់ប្តូរនូវវិធីក្នុងការថតរូបដោយមិនចាំបាច់ប្រើប្រាស់ Flash នោះទេ គឺគ្រាន់តែភ្ជាប់ជាមួយនឹង Lens Cover ដែលអ្នកអាចធ្វើការចាប់យករូបភាព Wide Angle Lens បានដល់ទៅ 108 ដឺក្រេ ហើយវាអាចថតរូបភាពបានឆ្ងាយដល់ទៅ 16 ដងលើសពីកាមេរ៉ាធម្មតា។ លោកអ្នកអាចថតរូបជាលក្ខណៈអាជីពបានដោយមិនចាំបាច់ស្ពាយកាមេរ៉ាធំៗនោះទេ។

 image

សម្បក Backpack

លោកអ្នកអាចប្រើប្រាស់ជាមួយនឹងសម្បក Backpack ដែលផ្តល់នូវថាមពលបន្ថែមបានដល់ទៅ 3100 mAh ហើយសម្បកទូរស័ព្ទនេះមានរូបរាងតូច ហើយមានមុខងារមិនជ្រាបទឹក ជាពិសេសវានៅតែអាចធ្វើការសាកបញ្ចូលថ្មបានបើទោះបីជាលោកអ្នកស្ថិតនៅក្នុងទីកន្លែងដែលសើមក៏ដោយ។

 image

ថ្ម Battery Pack

វិស្វកររបស់ Samsung បានធ្វើការផលិតនូវ Battery Pack ដែលមានរូបរាងស្រស់ស្អាតទាក់ទាញ តូចល្មមប៉ុន្តែវាមានកម្លាំងខ្លាំងដល់ទៅ 10200 mAh ដែលជួយលោកអ្នកក្នុងការបំពេញកិច្ចការងារបានច្រើនក្នុងមួយថ្ងៃបានតាមតម្រូវការ។

 image

កញ្ចក់ការពារ Screen Protection

លោកអ្នកនៅតែអាចការពារនូវកញ្ចក់របស់ Galaxy Note 7 បានតាមរយៈការប្រើប្រាស់ជាមួយនឹង Screen Protection ដែលលោកអ្នកអាចការពារនូវការឆ្កូតបាន។ វាថែមទាំងធន់ជាមួយនឹងសីតុណ្ហភាពក្តៅខ្លាំង ឬត្រជាក់ខ្លាំងថែមទៀតផង។

 image

ប៊ិច S Pen

ការបង្កើតនូវប៊ិច S-Pen គឺកាន់តែអស្ចារ្យព្រោះវាបំពាក់នូវបច្ចេកវិទ្យាជាច្រើនដូចជា Water Resistant ដែលអ្នកអាចសរសេរនៅក្នុងទឹកបាន ហើយវាអាចធ្វើការធ្វើការបកប្រែភាសា Text នៅក្នុងអត្ថបទបានថែមទៀត។

 image

USB Type-C Connector

USB Type-C Connector មានសារៈសំខាន់ពីយ៉ាង។ វាអាចធ្វើការសាកថ្មបានកាន់តែលឿន ហើយថែមទាំងអាចធ្វើការបញ្ចូនទិន្នន័យជាមួយនឹង USB Flash Drive ទៅកាន់ទូរស័ព្ទ Galaxy Note 7 ដោយងាយស្រួល និងគ្មានបញ្ហារអាក់រអួលនោះទេ៕

 image