ព័ត៌មាន

បច្ចេកវិទ្យា Ansel របស់ NVIDIA ដ៏អស្ចារ្យអាចលេងនៅលើហ្គេម ARK: Survival Evolved ហើយ

នៅថ្ងៃនេះ ហ្គេម ARK: Survival Evolved ដែលពាក់ព័ន្ធទៅនឹងហ្គេមផ្សងព្រេងដ៏អស្ចារ្យពេលនេះបានប្រើប្រាស់នូវបច្ចេកវិទ្យារបស់ Ansel របស់ក្រុមហ៊ុន​ NVIDIA ដែលជំនួយទៅលើការលេងហ្គេមកាន់តែអស្ចារ្យ ពិសេសជំនួយទៅលើកាមេរ៉ាដែលបង្ហាញរូបភាពនៅក្នុងកម្រិតមួយដែលខ្ពស់បំផុត។

អ្នកដែលលេងហ្គេម ARK កាន់តែទទួលបានភាពអស្ចារ្យជាមួយនឹងការផ្លាស់ប្តូរ និងក្រាហ្វិកដ៏ស្រស់ស្អាតបំផុតត។ អ្នកអាចធ្វើការលេងហ្គេម ARK: Survival Evolved ដោយប្រើប្រាស់នូវ Tools ថ្មីៗជាច្រើនរបស់ NVIDIA Ansel ដោយគ្រាន់តែវាយ Alt+F2 សម្រាប់ប្រើប្រាស់នូវលក្ខណៈពិសេសរបស់វាដូចជា៖

Free Camera សម្រាប់ធ្វើការបង្វិល ឬពង្រីកទៅលើរូបភាព។ អ្នកអាចទៅគ្រប់ទីកន្លែងដែលអ្នកចង់ទៅដើម្បីធ្វើការបង្កើតនូវរូបភាពដ៏ស្រស់ស្អាត ហើយលោកអ្នកអាចថតយករូបភាពកម្រិតខ្ពស់នោះបាន។

 image

Post-Process Filters បច្ចេកវិទ្យា Ansel អាចធ្វើការកែប្រែនូវពន្លឺ និង Filters ជាច្រើនទៀតមុនពេលដែលអ្នកចាប់ផ្តើមធ្វើការ Screenshot ។

 image

360 Capture វាផ្តល់នូវភាពងាយស្រួលក្នុងការថតរូប 360 នៅក្នុងកម្រិត Mono ឬ Stereo ។ អ្នកអាចធ្វើការប្រើប្រាស់ជាមួយនឹង Google Cardboard ឬនៅលើ PC ដោយប្រើប្រាស់នូវ VR Headset ។ សម្រាប់ Android ឬអ្នកប្រើប្រាស់ Cardboard ក្រុមហ៊ុនបានបញ្ចេញនូវកម្មវិធី NVIDIA VR Viewer សម្រាប់ធ្វើការប្រើប្រាស់នូវ Ansel 360 Capture បានដោយស្រស់ស្អាតបំផុត។

 image

Super Resolution (Beta) អ្នកអាចធ្វើការលម្អិតទៅលើជ្រុងមួយនៃរូបភាពដែលផ្តល់នូវលក្ខណៈច្បាស់ និងស្រស់ស្អាតបំផុតសម្រាប់ធ្វើការជា Desktop Wallpapers ដ៏ទាក់ទាញ។ វាបានប្រើប្រាស់នូវបច្ចេកវិទ្យា Cutting-edge Technology សម្រាប់ធ្វើការផ្លល់នូវកម្រិតភាពច្បាស់ដែលអ្នកសឹងតែមិនជឿនឹងផ្នែករបស់អ្នកផ្ទាល់តែម្តង៕

image