ព័ត៌មាន

ស្តុកថ្មីនៃ LEAGOO Alfa2 បានមកដល់ហើយ បន្ទាប់ពីលក់អស់ពីស្តុកចំនួន 4000 គ្រឿងក្នុងរយៈពេល 3 ខែ

Leagoo Alfa2 គឺជាស្មាតហ្វូនកំរិតល្អមធ្យមរបស់ក្រុមហ៊ុន LEAGOO លក់ក្នុងតំលៃ $99 ដែលក្នុងរយៈពេល ប៉ុន្មានខែចុងក្រោយនេះ មានសន្ទុះរីកចំរើនខ្លាំងគួរសម មានការគាំទ្រជាច្រើនពីសំណាក់អតិថិជន និងអ្នកចែកចាយនៅតាមបណ្តារខេត្ត ដោយសារតែវាមានតំលៃសមរម្យ ព្រមទាំងគុណភាពកំរិតស្តង់ដាមិនចាញ់ស្មាតហ្វូនលំដាប់កំពូលៗប៉ុន្មាននោះទេ។

 image

ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ LEAGOO Alfa2 បានលក់ចេញ 4000គ្រឿងអស់ពីស្តុក ដែលជាតួរលេខមួយហួសពីការរំពឹងទុកចំពោះម៉ូដែលមួយនេះ ហើយឥឡូ​វនេះស្តុកថ្មីរបស់ LEAGOO Alfa2 បានមកដល់កម្ពុជាហើយ ជាមួយនឹងតំលៃពិសេសជាងមុន ដែលកាលពីមុនតំលៃ $99 មកសល់ត្រឹមតែ $93 តែប៉ុណ្ណោះ។

 image

image

LEAGOO Alfa2 គឺជាស្មាតហ្វូនបំពាក់ដោយបច្ចេកវិទ្យា ION Smart Touch,​ អេក្រង់ IPS ទំហំ 5អ៊ីងក្រាលដោយកញ្ចក់ 2.5D ដ៏រឹងមាំ និងស្រស់ស្អាត ជាមួយនឹង RAM ទំហំ 1GB, CPU Quad Core 1.3 បំពាក់ដោយកាមេរ៉ាក្រោយ 13MP SONY BSI មានភ្លើងផ្លាស់ចំនួនពីរ និងកាមេរ៉ាមុខ 5MP មានភ្លើងផ្លាស់ ដែលគុណប្រយោជន៍មួយប្រសើរសម្រាប់ អ្នកចូលចិត្តថតរូប Selfie ជាមួយអង្គចងចាំរហូតដល់ 16GB អាចថែមក្រៅបានរហូតដល់ 32GB ដែលពុំមានស្មាតហ្វូនកំរិតស្តង់ដាណាមួយលក់ក្នុងតំលៃ ៩៩ដុល្លានៅឡើយទេ។

 image

សូមទស្សនាវីដេអូ