ចាប់ពីថ្ងៃទី ២៧ ខែកញ្ញាឆ្នាំ ២០១៦ នេះ ក្រុមហ៊ុនចែកចាយនូវថេប្លេត MYTEB និងស្មាតហ្វូន LEAGOO នឹងធ្វើការផ្លាស់ប្តូរទីតាំងមជ្ឈមណ្ឌលសេវាកម្មផ្នែកលក់របស់ខ្លួនទៅកាន់ទីស្នាក់ការកណ្តាលថ្មីដែលមានអាស័យដ្ឋាននៅផ្ទះលេខ C-3 ផ្លូវលេខ 2 សង្កាត់ទឹកល្អក់ 3 ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការិយាល័យថ្មីនេះនឹងធ្វើការបើកសារឡើងវិញនៅថ្ងៃទី 03 ខែតុលា ឆ្នាំ 2016 ខាងមុខនេះដែលក្រុមហ៊ុនមួយនេះគ្រោងនឹងនាំយកសកម្មភាពថ្មីៗដែលគួរឱ្យរំភើបមួយចំនួនសម្រាប់ការបើកសម្ភោធទីស្នាក់ការកណ្តាលថ្មីមួយនេះ។
ក្រុមហ៊ុនថ្មីនេះនឹងបន្តរសកម្មភាពឆ្ពោះទៅមុខដើម្បីបម្រើអតិថិជនឱ្យកាន់តែល្អប្រសើរជាងមុនចំពោះទីតាំងថ្មីនេះ ហើយសង្ឃឹមថាអតិថិជននៅតែធ្វើការគាំទ្រនូវក្រុមហ៊ុននេះដដែលនៅថ្ងៃនេះ និងថ្ងៃអនាគត។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទលេខ 098 39 88 11 ឬធ្វើការតាមដានព័ត៌មាននៅលើទំព័រ Facebook តាមរយៈដំណរ៖ www.facebook.com/leagoo.cambodia ឬ www.facebook.com/myteb.malaysia ៕