ព័ត៌មាន

ទូរស័ព្ទ Samsung Galaxy On8 បង្ហាញខ្លួនជាមួយនឹងអេក្រង់ទំហំ 5.5 អ៊ីងកម្រិតភាពច្បាស់ Super AMOLED

នៅរយៈពេលចុងក្រោយនេះ ក្រុមហ៊ុន Samsung បានខិតខំប្រឹងប្រែងយ៉ាងលំបាកដើម្បីពង្រីកនូវការផលិតទូរស័ព្ទស៊េរីថ្មីរបស់ខ្លួន ហើយថ្មីនេះទើបតែលឺដំណឹងរបស់ Galaxy C9 ហើយពេលនេះម៉ាកម៉ូដែលថ្មីមួយទៀតត្រកូល On ចាប់ផ្តើមបង្ហាញខ្លួនហើយ។

image

ទូរស័ព្ទ Galaxy On8 នេះទើបតែប្រកាសក្តៅៗនៅក្នុងប្រទេសឥណ្ឌានៅថ្ងៃនេះ ដោយបំពាក់នូវអេក្រង់ទំហំ 5.5 អ៊ីងកម្រិតភាពច្បាស់ Super AMOLED ។ ស្មាតហ្វូននេះបំពាក់នូវ CPU ប្រភេទ Exynos 7870 Octa (ទំហំ 14nm ) ដែលជាផលិតផលរបស់ក្រុមហ៊ុន Samsung តែម្តង។ លើសពីនេះទៀត វាភ្ជាប់មកជាមួយនូវរ៉េមទំហំ 3GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 16GB ។ កាមេរ៉ាខាងក្រោយរបស់វាមានទំហំ 13MP (f/1.9) និងកាមេរ៉ាខាងមុខទំហំ 5MP សម្រាប់ថតរូប Selfie ។ អ្វីដែលកាន់តែអស្ចារ្យទៀតនោះ ស្មាតហ្វូននេះទ្រទ្រង់នូវ 4G VoLTE ហើយវាមានរូបរាងតូចល្មម 151.7 x 76 x 7.8 mm និងមានទម្ងន់ស្រាលត្រឹមតែ 169 ក្រាម។ ថ្មរបស់វាមានទំហំ 3300mAh ។

ស្មាតហ្វូនមួយនេះចាប់ផ្តើមលក់ជាផ្លូវការនៅថ្ងៃទី 2 ខែតុលាខាងមុខនេះដែលមាន ៣ ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌មាស ពណ៌ខ្មៅ ណិងពណ៌ស ហើយតម្លៃរបស់វាគឺប្រហែលជា 240 ដុល្លារអាមេរិច៕