ព័ត៌មាន

ទូរស័ព្ទ Samsung Galaxy C9 ទទួលបានវិញ្ញាបនប័ត្រ FCC បង្ហាញថាបំពាក់ថ្មថាមពល 4,000mAh

ទូរស័ព្ទ Samsung Galaxy C9 ដែលធ្លាប់តែបានលឺពាក្យចចាមអារ៉ាមអំពីទូរស័ព្ទនេះជាច្រើនខែមកហើយ ប៉ុន្តែនៅមិនទាន់បានដឹងថាតើពេលណាដែលទូរស័ព្ទនេះបង្ហាញខ្លួនជាផ្លូវការនោះទេ។ យើងបានដឹងពីលក្ខណៈសម្បត្តិរបស់វាតាមរយៈ GeekBench, Antutu និង Zuba ។

image

តាមប្រភពពីរបាយការណ៍ទាំងនេះឱ្យដឹងថា ទូរស័ព្ទ Galaxy C9 នេះបំពាក់នូវអេក្រង់ទំហំ 6 អ៊ីង Full HD ឈីប CPU ប្រភេទ Snapdragon 652 រ៉េមទំហំ 6GB និងកាមេរ៉ាទំហំមុខក្រោយ 16MP ដូចគ្នា។ ប៉ុន្តែរឿងមួយដែលមិនអាចរំលងបាននោះគឺសមត្ថភាពនៃការប្រើប្រាស់កម្លាំងថាមពលថ្មរបស់វា។

image

តាមការបញ្ជាក់ពី FCC ដែលបានផ្តល់នូវវិញ្ញាបនប័ត្រទៅដល់ទូរស័ព្ទនេះថាបំពាក់នូវថ្មដែលមានថាមពលដល់ទៅ 4,000mAh ដែលអាចប្រើប្រាស់បានតាមចិត្តតម្រូវការ។ បើពិតមែននោះ ទូរស័ព្ទ Galaxy C9 គឺជិតបង្ហាញខ្លួនហើយ៕