ព័ត៌មាន

ទូរស័ព្ទ Samsung Galaxy J7 Prime ដាក់ឱ្យធ្វើការកម្មង់ទិញមុននៅហ្វីលីពីនចាប់ផ្តើមនៅថ្ងៃនេះ

ទូរស័ព្ទ Samsung Galaxy J7 Prime ត្រូវបានប្រកាសជាផ្លូវការនៅក្នុងប្រទេសហ្វីលីពីននៅថ្ងៃនេះហើយលោកអ្នកក៏អាចទិញវាបាននៅក្នុងប្រទេសវៀតណាម និងប្រទេសឥណ្ឌាផងដែរ។ សម្រាប់ការកម្មង់ទិញទូរស័ព្ទនេះនៅក្នុងប្រទេសហ្វីលីពីនចាប់ផ្តើមនៅថ្ងៃនេះហើយ។

image

ទូរស័ព្ទ Galaxy J7 Prime បំពាក់នូវ CPU ប្រភេទ Octa-Core ល្បឿន 1.6GHz អេក្រង់ទំហំ 5.5 អ៊ីង Full HD រ៉េមទំហំ 3GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB ។ កាមេរ៉ារបស់វាខាងក្រោយទំហំ 13MP និងកាមេរ៉ាខាងមុខទំហំ 8MP រួមទាំងថ្មកម្លាំងថាមពលដល់ទៅ 3,300 mAh ៕