ព័ត៌មាន

ចង់បានទូរស័ព្ទទំនើបរ៉េមធំ 4GB រកមើល Huawei Nova Plus

ក្រុមហ៊ុនHuawei​ បានដាក់បង្ហាញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនមួយជំនាន់ទៀតម៉ូដែល Huawei Nova Plus។ Huawei Nova Plus ជាស្មាតហ្វូនដែលរចនាមកមានរូបរាងស្រស់ស្អាត និងការបំពាក់សមត្ថភាពកាន់តែសម្បូរបែប។​

Huawei Nova Plus មានលក្ខណៈពិសេសដូច៖

  1. បំពាក់អេក្រង់ទំហំ 5.5 អ៊ីង ប្រភេទ full HD ផ្តល់លក្ខណៈភ្លឺច្បាស់

  2. មានមុខងារស្កេនម្រាមដៃ

  3. ស្មាតហ្វូននេះបំពាក់កាមេរ៉ាមានទំហំ 16  មេហ្គាភិចសែល និងកាមេរ៉ាមុខទំហំ 8 មេហ្គាភិសែល

  4. USB Type-C.

  5. ប្រើប្រព័ន្ធខួរក្បាល Octa-core Snapdragon មានល្បឿន 625 2GHz

  6. ប្រើរ៉េមទំហំ 4GB  មានកាត microSD អាចថែមមេម៉ូរ៉ីក្រៅបានទំហំ 128GB

  7. ប្រើអង្គប្រតិបត្តិការ Android Marshmallow

ក្រុមហ៊ុនបានឲ្យដឹងថា ការលក់ចញស្មាតហ្វូននេះនឹងធ្វើឡើងនៅតាមប្រទេសនៅបណ្តាអាស៊ានមុនគេ ដូចច្នេះ នៅពេលឆាប់ៗក្រោយពីក្រុមហ៊ុន ដាក់បង្ហាញ រួចប្រកាសលក់ស្មាតហ្វូននេះរួចរាល់អ្នក អាចធ្វើការបញ្ជាទិញបាន។

 image