ព័ត៌មាន

ក្រុមហ៊ុនយក្ស Samsung ចាប់ផ្តើមប្រកាសនូវទូរស័ព្ទស៊េរីថ្មី Galaxy C9 នៅក្នុងប្រទេសចិន

តាមគណនី Weibo របស់ក្រុមហ៊ុន Samsung បានចាប់ផ្តើមបង្ហាញនូវរូបភាពរបស់ទូរស័ព្ទស៊េរីថ្មីមួយគ្រឿងទៀតចូលមកក្នុងទីផ្សារប្រទេសចិន។ តាមរយៈរូបភាពមួយសន្លឹកនេះ យើងអាចសង្កេតមើលឃើញពីរូបរាងច្បាស់របស់វាដែលស្រោបដោយលោហៈកោងនៅគែម និងមានពណ៌ខ្មៅរលើបរលោងដែលគួរឱ្យចង់កាន់ប្រើប្រាស់មែនទែន។

image

ក្រុមហ៊ុន Samsung នៅមិនទាន់បានប្រកាសថាតើម៉ូដែលនេះជាម៉ូដែលអ្វីនោះទេ ប៉ុន្តែតាមការបង្ហោះរបស់ Weibo បានឱ្យដឹងថានៅលើរូបភាពនេះបានសរសេរអក្សរថា “The next big thing is coming” ហើយវាប្រហែលជាអាចជាទូរស័ព្ទ Galaxy C9 ព្រោះថ្មីៗនេះទូរស័ព្ទមួយនេះបានលេចលឺដំណឹងជាច្រើន រួមទាំងការទទួលស្គាល់វិញ្ញាបនបត្រពី FCC ថែមទៀតផង។

image

ទូរស័ព្ទនេះប្រហែលជាបង្ហាញវត្តមាននៅចន្លោះខែតុលា និងខែវិច្ឆិកានេះ។ ទូរស័ព្ទ C9 ត្រូវបានរំពឹងថាបំពាក់នូវអេក្រង់ទំហំ 6 អ៊ីងកម្រិតភាពច្បាស់ 1080p រួមទាំង​CPU Snapdragon 652 រ៉េមទំហំ 6GB ម៉េមូរីម៉ាស៊ីនទំហំ 64GB កាមេរ៉ាខាងមុខក្រោយទំហំ 16MP ដូចគ្នា និងដំណើរការប្រព័ន្ធប្រតិបត្តិការ Android 6.0.1 Marshmallow ។ បន្ថែមពីនេះទៀត ទូរស័ព្ទនេះមានថាមពលថ្មខ្លាំងដល់ទៅ 4,000 mAh ។ ទូរស័ព្ទ Galaxy C9 នឹងចាប់ផ្តើមទីផ្សរមុនគេនៅក្នុងប្រទេសចិន បន្ទាប់មកទៅកាន់សហរដ្ឋអាមេរិចនៅពាក់កណ្តាលខែវិច្ឆិកា និងបណ្តាទីផ្សារនៅអ៊ឺរ៉ុបជាបន្តបន្ទាប់ទៀត៕