ព័ត៌មាន

ក្រុមហ៊ុនសាមសុងអញ្ជើញអតិថិជន Galaxy Note7​ ទាំងអស់ដូរយក Galaxy S7 edge ឬ Galaxy Note 5 ជាមួយទឹកប្រាក់បន្ថែម ឬប្តូរយកទឹកប្រាក់វិញ

សេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ក្រុមហ៊ុនសាមសុង

ក្រុមហ៊ុនសាមសុងកំពុងធ្វើការជាមួយអង្គភាពពាក់ព័ន្ធនានាដើម្បីស៊ើបអង្កេតអំពីឧបទ្ទវហេតុមួយចំនួនទាក់ទងនឹងGalaxy Note7នាពេលថ្មីៗនេះនៅក្នុងប្រទេសមួយចំនួន។ ដើម្បីសុវត្ថិភាពរបស់អតិថិជន ក្រុមហ៊ុនយើងខ្ញុំបានឈប់លក់ និងដូរ ព្រមទាំងសម្រេចចិត្តឈប់ផលិត Galaxy Note7 តែម្តង។

image

 ក្រុមហ៊ុនសាមសុង នៅតែប្តេជ្ញាចិត្តខ្ពស់ធ្វើការយ៉ាងសកម្មជាមួយអាជ្ញាធរនានាដើម្បីរកដំណោះស្រាយសម្រាប់ស្ថានការណ៍នេះ។ អតិថិជនទាំងអស់ដែលកំពុងប្រើប្រាស់ទាំង Galaxy Note7ចាស់ និង Galaxy Note7 ដែលបានដូរថ្មី គួរបិទទូរស័ទ្ទ និងឈប់ប្រើប្រាស់បន្តហើយទទួលយកអត្ថប្រយោជន៍ពីការដូរយកទូរស័ព្ទថ្មីពីក្រុមហ៊ុនសាមសុង ជាមួយទឹកប្រាក់បន្ថែម។

 image

នៅក្នុងប្រទេសកម្ពុជា​ អតិថិជន Galaxy Note7 ​ទាំងអស់នឹងទទួលបានអត្ថប្រយោជន៍មួយក្នុងចំណោមអត្ថប្រយោជន៍ដូចខាងក្រោម៖

  • ប្តូរ Galaxy Note7 យក Galaxy S7 edge ជាមួយទឹកប្រាក់$170($70 សម្រាប់តម្លៃខុសគ្នារវាង Galaxy Note7 និង Galaxy S7 edge + $100 សម្រាប់ទឹកប្រាក់បន្ថែម)
  • ប្តូរ Galaxy Note7 យក Galaxy Note5 ជាមួយនឹងទឹកប្រាក់ $210 ($110 សម្រាប់តម្លៃខុសគ្នារវាង Galaxy Note7 និង Galaxy Note5 +  $100 សម្រាប់ទឹកប្រាក់បន្ថែម)
  • ប្តូរ Galaxy Note7 យកទឹកប្រាក់វិញ

ក្រុមហ៊ុនយើងខ្ញុំ សូមអភ័យទោសដោយសុច្ចចិត្តចំពោះការលំបាកដល់អតិថិជន ​និងដៃគូនានាដែលបានជឿជាក់ និងរង់ចាំ Galaxy Note7 នាពេលកន្លងមក។ ក្រុមការងារយើងខ្ញុំនឹងទាក់ទងអតិថិជន Galaxy Note7 ទាំងអស់ក្នុងពេលឆាប់ៗ​សម្រាប់កាលបរិច្ឆទ និងទីកន្លែងជាក់លាក់សម្រាប់កម្មវិធីដូរ ។