ព័ត៌មាន

Media Pad 2 ប្រើបានយូរដោយមានថ្មកាន់ 4,800 mAh

ទន្ទឹមនឹងការដាក់បង្ហាញស្មាតហ្វូន Honor 6X ដែលមានចំនួនអ្នកបញ្ជាទិញដល់ទៅ ១ លាននាក់ នៅមានម៉ូដែល  Media Pad 2 ដែលជាស្មាតហ្វូនទទួលបានការគាំទ្រយ៉ាងសន្ធឹកសន្ទាប់ផងដែរនោះ។

Media Pad 2 បំពាក់អេក្រង់ទំហំ 8 អ៊ីង មានកម្រិតបង្ហាញ 1920 x 1200 ភិចសែល និងមានការទទួលស្គាល់កម្រិតស្តង់ដាអេក្រង់បង្ហាញ IPS។ ស្មាតហ្វូននេះភ្ជាប់ឈីបប្រភេទ  S616 SoC និង ភ្ជាប់រ៉េមទំហំ 3GB ដែលធ្វើឲ្យស្មាតហ្វូននេះកាន់តែខ្លាំងក្នុងចំណោមស្មាតហ្វូនធន់មធ្យមដូចគ្នា។ លើសពីនេះ វាមានភ្ជាប់ប្រព័ន្ធខួរក្បាល octa-core Cortex-A53 និងភ្ជាប់ GPU ប្រភេទ Adreno 405 ដែលពេញនិយមបំផុត។ ស្មាតហ្វូននេះប្រើមេម៉ូរ៉ីក្នុងម៉ាស៊ីនទំហំ​16 ឬ 32GB ថែមជាមួយកាមេរ៉ារបស់វាមានទំហំ 8MP មានភ្លើង LED និងកាមេរ៉ាមុខទំហំ 2MP។ អ្នកអាចលេង និងនិយាយទូរស័ព្ទបានកាន់តែច្រើនម៉ោងដោយស្មាតហ្វូននេះប្រើថ្មដោយមានថាមពលរហូតដល់ទៅ 4,800 mAh។ Honor Media Pad 2 ប្រើប្រព័ន្ធប្រតិបត្តិការ  Android Marshmallow ជាមួយ Emotion 4.1។

 image

 

អត្ថបទ៖Honor 6X

សម្រួល៖លក្ខិណា