ព័ត៌មាន

ទូរស័ព្ទ Samsung Galaxy S6 Edge ទទួលបានការអាប់ឌែតនូវ Security Patches សម្រាប់ខែតុលាហើយ!

ថ្មីៗនេះ ក្រុមហ៊ុន Samsung ទើបតែធ្វើការបញ្ចូននូវការអាប់ឌែតនូវ Security Patches សម្រាប់ខែតុលាទៅលើទូរស័ព្ទ Galaxy S6 Edge+ សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android ។ នៅថ្ងៃនេះក្រុមហ៊ុនក៏បានបញ្ចេញនូវការអាប់ឌែតនូវ Security Patches សម្រាប់ទូរស័ព្ទ Galaxy S6 Edge ផងដែរ។

image

ការអាប់ឌែតថ្មីនេះបានធ្វើការជួសជុលទៅលើបញ្ហាមួយចំនួនផងដែរ។ សម្រាប់ជំនាន់នៃការអាប់ឌែតថ្មីនេះគឺមានលេខកូដ XXU4DPJH ហើយអ្នកអាចធ្វើការបើកមើលនៅក្នុង Settings របស់អ្នកបានផងដែរ៕