ព័ត៌មាន

ការបន្ថែមជូនដ៏សម្បើមពីកម្មវិធីសាមសុង BIG & SMARTសម្រាប់ព្រះរាជពិធីបុណ្យអុំទូក

ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 13, 14 និង 15 ខែវិច្ឆិកា ឆ្នាំ2016 ខាងមុខនេះ ក្រុមហ៊ុនសាមសុងមានកម្មវិធីផ្តល់ជូនពិសេសអស្ចារ្យ សម្រាប់អតិថិជនទាំងអស់ដែលតែងតែគាំទ្រនូវផលិតផលរបស់សាមសុងដែលប្រកបដោយភាពទាន់សម័យ និងមានគុណភាពខ្ពស់។

 image

រាល់ការជាវទូរទស្សន៍សាមសុងប្រភេទណាមួយដែលបានកំណត់ នៅតាមហាងលក់គ្រឿងអេឡិចត្រូនិកនានា ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 30​ ខែវិច្ឆិកា ឆ្នាំ 2016លោកអ្នកនឹងទទួលបាននូវការបន្ថែមជូនដ៏ច្រើនសន្ធឹកសន្ធាប់ពីក្រុមហ៊ុនសាមសុងដែលរួមមាន Galaxy S7 edge, Galaxy A7 ឬ Galaxy A3 ស៊េរីឆ្នាំ 2016 ដ៏ថ្មីស្រឡាងមួយគ្រឿង និងសាច់ប្រាក់រហូតដល់ 80ដុល្លារ (Super Cash Back) វិញភ្លាមៗ។

 image

image

គួររំលឹកផងដែរថាសាមសុងបានក្លាយជាក្រុមហ៊ុនលេខ 1 នៅក្នុងទីផ្សារទូរទស្សន៍ពិភពលោករយៈពេល 10 ឆ្នាំជាប់ៗគ្នា​តាំងពីឆ្នាំ 2006 ហើយក៏ទទួលបានចំណាត់ថ្នាក់លេខ 1 នៅក្នុងប្រទេសកម្ពុជាផងដែរ។​ ឆ្លងកាត់មួយទសវត្សវ៍ចុងក្រោយនេះ សាមសុងមិនដែលបង្អង់សន្ទុះនៃការពុះពារ និងគំនិតច្នៃប្រឌិតឡើយ។

សូមរួសរាន់ទ្បើង​! កុំឲ្យឱកាសដ៏ល្អនេះកន្លងផុតទៅឲ្យសោះ ព្រោះការផ្តល់ជូនពិសេសនេះមានរយៈពេលកំណត់ត្រឹមថ្ងៃទី30​ ខែវិច្ឆិកា ឆ្នាំ2016 តែប៉ុណ្ណោះ។ ស​​ម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់មជ្ឈមណ្ឌលបម្រើសេវាកម្មអតិថិជនតាមរយៈទូរស័ព្ទលេខ 023 99 32 32

 អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែប្រសើរ​ឡើង​នូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗដែលប្រើប្រព័ន្ធអគ្គិសនី និងដំណោះ​ស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ ដើម្បីទទួលបានព័ត៌មានថ្មីៗ សូមចូលមើលគេហទំព័រ news.samsung.com/global