ព័ត៌មាន

ការ Update កំណត់ថាមពលថ្មសម្រាប់ Samsung Galaxy Note 7 ត្រឹម 60% ចាប់ផ្តើមនៅកាណាដាហើយ

បន្ទាប់ពីសហរដ្ឋអាមេរិច ទ្វីបអ៊ឺរ៉ុប ប្រទេសអូស្រ្តាលី និងប្រទេសកូរ៉េខាងត្បូង ពេលនេះក្រុមហ៊ុន Samsung បានបញ្ចេញនូវការអាប់ឌែតកំណត់ថាមពលថ្មសម្រាប់ហ្វាប់ប្លេត Galaxy Note 7 នៅក្នុងប្រទេសកាណាដាហើយ។ ការអាប់ឌែតនេះកំណត់ឱ្យ Note 7 របស់អ្នកអាចបញ្ចូលថ្មបានត្រឹមតែ 60% ប៉ុណ្ណោះ។

image

អ្នកប្រើប្រាស់នូវហ្វាប់ប្លេត Galaxy Note 7 នៅក្នុងប្រទេសកាណាដានឹងទទួលនូវសាររំលឹក Pop-up Notifications គ្រប់ពេលដែលពួកគេបញ្ចូលថ្ម ពេលបើកម៉ាស៊ីន ឬបើកអេក្រង់។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះបញ្ជាក់ថា Note 7 ដែលមានបញ្ហាប្រហែលជា 85% នៅក្នុងប្រទេសអាមេរិចត្រូវបានប្រមូលត្រលប់មកវិញហើយ។

image

ចំនែកនៅក្នុងប្រទេស New Zealand សម្រាប់អ្នកដែលមិនព្រមប្រគល់នូវហ្វាប់ប្លេតត្រលប់មកវិញនោះនឹងត្រូវកាត់ផ្តាច់ចោលនូវប្រព័ន្ធ Cellular Networks៕