ព័ត៌មាន

ក្រុមហ៊ុន Samsung នឹងចាប់ផ្តើមលក់ស្មាតហ្វូនពណ៌ផ្កាឈូកដ៏ស្រស់ស្អាតនៅថ្ងៃនេះ

វាហាក់ដូចជាលែងជាអាថ៌កំបាំងទៀតហើយចាប់តាំងពីហ្វាប់ប្លេត Note 7 ត្រូវបានផ្អាកឈប់ផលិត ហើយក្រុមហ៊ុន Samsung កំពុងតែផ្តោតខ្លាំងទៅលើទូរស័ព្ទ Galaxy S7 និង S7 Edge វិញម្តងនៅលើទីផ្សារ។ ការស្រាវជ្រាវបានបញ្ជាក់ថាវាគឺជាយុទ្ធសាស្រ្តឈ្មះមួយចាប់តាំងពីអ្នកប្រើប្រាស់នូវ Note 7 អាចធ្វើការផ្លាស់ប្តូរយកទូរស័ព្ទ S7 Edge ត្រលប់មកវិញ។

image

ថ្មីៗនេះ ក្រុមហ៊ុន Samsung ទើបតែបញ្ចេញនូវពណ៌ថ្មីទឹកសមុទ្រ Blue Coral សម្រាប់ទូរស័ព្ទ Galaxy S7 Edge ហើយពេលនេះតាមរយៈរូបភាព Teaser នៅលើ Weibo បានបញ្ជាក់បន្ថែមថាក្រុមហ៊ុន Samsung មានគម្រោងក្នុងការលក់នូវទូរស័ព្ទ Galaxy S7 មួយស៊េរីទៀតនោះគឺពណ៌ផ្កាឈូក។

image

នៅថ្ងៃនេះ ក្រុមហ៊ុននឹងចាប់ផ្តើមលក់ហើយនូវពណ៌ផ្កាឈូកនេះហើយយើងអាចទស្សន៍ទាយបានថាវាគ្មានអ្វីក្រៅពីទូរស័ព្ទ Galaxy S7 និង S7 Edge នោះទេ។ យ៉ាងណាមិញ យើងនៅរង់ចាំមើលទាំងអស់គ្នាទៀត៕