ព័ត៌មាន

នៅតែ 05 ថ្ងៃទៀតទេ ស្មាតហ្វូន vivo X9 និង X9 Plusនឹងបង្ហាញខ្លួនជាផ្លូវការ

ទីបំផុតព័ត៌មានផ្លូវការប្រកាសថា ក្រុមហ៊ុន vivo បញ្ចេញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនទាំងពីរម៉ូដែលនៅថ្ងៃទី 16 ខែវិច្ឆិកា ឆ្នាំ 2016 ខាងមុខនេះ។ តើស្មាតហ្វូនទាំងពីរនេះមានលក្ខណៈពិសេសអ្វីខ្លះទៅ?

ស្មាតហ្វូន X9  និង  X9 Plus នឺងនាំមកជាមួយកាមេរ៉ាពីរគ្រាប់ នៅផ្នែកខាងមុខ ដែលពិតជាខុសពីស្មាតហ្វូនបច្ចប្បន្នដែលសម្រុកបំពាក់កាមេរ៉ាខាងក្រោយទាំងពីរ។ កាមេរ៉ាមួយគ្រាប់មានទំហំ 20មេហ្គាភិចសែល និងមួយគ្រាប់ទៀតមានទំហំ 8 មេហ្គាភិចសែល មានបាញ់ LED flash ដែលអាចថតរូបបានលឿន និងរហ័សបំផុត ។ ស្មាតហ្វូននេះប្រើអង្គដំណើរការ Snapdragon 653 មកពីក្រុមហ៊ុនដ៏ល្បីល្បាញ Qualcomm។ ស្មាតហ្វូននេះភ្ជាប់អង្គចងចាំទំហំ 4 ឬ 6GB និងភ្ជាប់មេម៉ូរ៉ីទំហំ 64GB។ សម្រាប់ X9 Plus នឺងនៃមកជាមួយកាមេរ៉ាបំពាក់ខាងក្រោយចំនួនពីរ។

 

image

imageimage

ប្រភព៖​ X9 ,  X9 Plus