ព័ត៌មាន

ក្រុមហ៊ុនចែកចាយធំៗទាំង 4 របស់សហរដ្ឋអាមេរិចពេលនេះដាក់លក់ទូរស័ព្ទ Galaxy S7 Edge ពណ៌ត្បូងកណ្តៀងថ្មីហើយ

ប្រសិនបើលោកអ្នកកំពុងតែរស់នៅក្នុងទឹកដីសហរដ្ឋអាមេរិច ហើយគម្រោងក្នុងការកម្មង់ទិញនូវទូរស័ព្ទ Galaxy S7 Edge របស់ក្រុមហ៊ុន Samsung ពណ៌ថ្មីត្បូងកណ្តៀង (Blue Coral) លោកអ្នកគួរតែដឹងថាពេលនេះទូរស័ព្ទនេះបានដាក់ឱ្យទិញបានហើយតាមរយៈក្រុមហ៊ុនចែកចាយធំៗទាំង 4 នៅក្នុងសហរដ្ឋអាមេរិច។

image

សម្រាប់តម្លៃរបស់វាវិញ ក្រុមហ៊ុន Verizon ដាក់លក់នៅក្នុងតម្លៃ​792 ដុល្លារ ហើយក្រុមហ៊ុន T-Mobile ដាក់លក់នៅក្នុងតម្លៃ 790 ដុល្លារ ចំនែកក្រុមហ៊ុន Sprint និង​ AT&T ដាក់លក់នៅក្នុងតម្លៃ 795 ដុល្លារ។ ពណ៌ត្បូងកណ្តៀងថ្មីនេះត្រូវបានប្រកាសដាក់ប្រើនៅលើទូរស័ព្ទ Galaxy S7 Edge នៅថ្ងៃទី 1 ខែវិច្ឆិកា។

ក្រៅពីការដំណើរការដាក់លក់នៅក្នុងសហរដ្ឋអាមេរិច វាក៏ដាក់លក់នៅទីផ្សារដែលបានជ្រើសរើសជាច្រើនទៀតផងដែរដូចជាប្រទេសកូរ៉េខាងត្បូង តៃវ៉ាន់ និងប្រទេសសិង្ហបុរី៕