ព័ត៌មាន

ទូរស័ព្ទ Galaxy S7 ពណ៌ Glossy Black នឹងបង្ហាញខ្លួននៅខែក្រោយនេះដើម្បីប្រកួតជាមួយ Jet Black របស់ iPhone 7

បន្ទាប់ពីក្រុមហ៊ុន Samsung បាននាំយកនុវពណ៌ថ្មីត្បូងកណ្តៀង (Blue Coral) ដែលត្រូវបានប្រើប្រាស់នៅលើទូរស័ព្ទ Note 7 ដែលត្រូវបានផ្អាកឈប់ផលិតនោះក៏បានផ្ទេរពណ៌នេះទៅកាន់ទូរស័ព្ទ Galaxy S7 Edge វិញម្តង ប៉ុន្តែពណ៌មួយនេះមិនមែនជាពណ៌ចុងក្រោយបំផុតដែលយើងនឹងមើលឃើញនៅឆ្នាំនេះនោះទេសម្រាប់ទូរស័ព្ទនេះ។

image

បើយោងតាមការរាយការណ៍ថ្មីមួយទៀតដែលមានប្រភពចេញមកពីក្រុមហ៊ុន Samsung ប្រចាំនៅក្នុងប្រទេសកូរ៉េខាងត្បូងផ្ទាល់តែម្តង ពណ៌ខ្មៅ Glossy Black របស់ទូរស័ព្ទ Galaxy S7 នឹងធ្វើការបង្ហាញវត្តមាននៅដើមខែក្រោយនេះហើយ។ ព័ត៌មាននេះត្រូវបានបែកធ្លាយឱ្យដឹងដោយប្រភពចេញពីរោងចក្រផលិតតែម្តង។

ពណ៌នេះមានលក្ខណៈខ្មៅជាងពណ៌ខ្មៅរបស់ Galaxy S7 ហើយវាអាចធ្វើការប្រកួតប្រជែងគ្នាជាមួយនឹងពណ៌ Jet Black របស់ទូរស័ព្ទ iPhone 7 និង 7 Plus ដែលទទួលបាននូវជោគជ័យយ៉ាងខ្លាំង។ ក្រុមហ៊ុន Samsung ក៏ជឿជាក់ថាពណ៌ថ្មីនេះពិតជាធ្វើឱ្យកំណើនតម្រូវការរបស់ទូរស័ព្ទនេះមានការកើនឡើងផងដែរ៕