ព័ត៌មាន

ឥឡូវនេះ! ទូរស័ព្ទ​ Samsung Galaxy C5 Pro បង្ហាញខ្លួននៅលើបញ្ជីគេហទំព័រ​ Zauba

ប្រសិនបើលោកអ្នកគិតឡើងវិញទៅក្នុងខែកញ្ញានៅក្នុងឆ្នាំនេះ វាមានរបាយការណ៍ជាច្រើនដែលបញ្ជាក់ថាក្រុមហ៊ុន Samsung កំពុងតែដំណើរការផលិតនូវជំនាន់ថ្មី Pro របស់ Galaxy C5 និង Galaxy C7 ។ នៅខែក្រោយនេះ ទូរស័ព្ទ Galaxy C7 Pro នឹងបង្ហាញខ្លួនចូលទៅក្នុងប្រទេសឥណ្ឌា ហើយពេលនេះទូរស័ព្ទ Galaxy C5 Pro (SM-C5010) បានបង្ហាញខ្លួននៅលើគេហទំព័ររបស់ Zauba ហើយ។

image

នៅក្នុងលក្ខណៈសម្បតិ្តរបស់វា គ្មានអ្វីដែលត្រូវបានបង្ហាញច្រើនក្រៅពីទូរស័ព្ទនេះនឹងបំពាក់នូវបន្ទះឈីប Snapdragon 625 (ចំនែក Galaxy C7 Pro នឹងបំពាក់នូវបន្ទះឈីប Snapdragon 626 SoC ) ។ ទូរស័ព្ទទាំងពីរស៊េរីនេះសុទ្ធតែល្បីថានឹងបង្ហាញខ្លួននៅខែក្រោយនេះ ប៉ុន្តែមិនទាន់បានដឹងអំពីតម្លៃរបស់វានោះទេ៕

image