ព័ត៌មាន

ក្រុមហ៊ុនសាមសុងទទួលពានរង្វាន់ «ក្រុមហ៊ុនយកចិត្តទុកដាក់លើសហគមន៍ល្អបំផុតប្រចាំឆ្នាំ» នៅកម្មវិធីសាជីវកម្មប្រកបដោយឧត្តមភាព និងនិរន្តរភាពប្រចាំតំបន់អាស៊ី 2016

ថ្មីៗនេះ ក្រុមហ៊ុនសាមសុងបានជាប់ឈ្មោះជា «ក្រុមហ៊ុនយកចិត្តទុកដាក់លើសហគមន៍ល្អបំផុតប្រចាំឆ្នាំ» នៅកម្មវិធីសាជីវកម្មប្រកបដោយឧត្តមភាព និងនិរន្តរភាពប្រចាំតំបន់អាស៊ី 2016។ សាមសុងបានជាប់ចំណាត់ថ្នាក់ខ្ពស់ជាងគេបំផុតលើការជួយដល់សហគមន៍ប្រកបដោយឧត្តមភាព និងកិច្ចខិតខំប្រឹងប្រែងដែលសបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏មោះមុតរបស់ក្រុមហ៊ុនសាមសុងជាពលរដ្ឋសកល ក្នុងការជម្រុញ និងបង្កើតឱ្យមានការផ្លាស់ប្តូរវិជ្ជមានជុំវិញពិភពលោក។

image

 លោកស្រី Irene Ng ដែលជាអនុប្រធានសាជីវកម្មទីផ្សារ នៃតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានីបានមានប្រសាសន៍ថា៖ «ក្រុមហ៊ុនសាមសុងពិតជាមានកិត្តិយសដែលបានទទួលស្គាល់សម្រាប់កិច្ចខំប្រឹងប្រែងថែរក្សាសហគមន៍ជាថ្មីម្តងទៀត ដែលផ្តល់ឲ្យយើងនូវមោទនភាពយ៉ាងខ្លាំងដោយបានទទួលពានរង្វាន់ដ៏អស្ចារ្យសម្រាប់ឆ្នាំនេះ។ យើងជឿជាក់យ៉ាងមុតមាំថា ភាពជោគជ័យមួយនេះបានមកពីសមិទ្ធផលអាជីវកម្ម និងការរួមចំណែកជាមួយនឹងសហគមន៍ ដែលជាផ្នែកសំខាន់មួយនៃស្លាកយីហោរបស់យើង។ ប៉ុន្មានឆ្នាំកន្លងមកនេះ យើងបានបង្កើតកម្មវិធីសម្រាប់ប្រជាពលរដ្ឋដោយពឹងផ្អែកលើមាត្រដ្ឋាន និងនិរន្តភាពនៅទូទាំងតំបន់ ជាមួយនឹងការអប់រំដែលជាស្នូលនៃការបម្រើសហគមន៍របស់យើង។ យើងនឹងបន្តកិច្ចប្រឹងប្រែងរបស់យើង ដើម្បីធ្វើឲ្យការរស់នៅរបស់បុគ្គលម្នាក់ៗកាន់តែប្រសើរទ្បើង។»

image

ចំណែកឯ  លោកបណ្ឌិត Jayanthi Desan ដែលជាគណៈវិនិច្ឆ័យនៃកម្មវិធីនេះបានមានប្រសាសន៍ថា៖ «កម្មវិធីសាជីវកម្មប្រកបដោយឧត្តមភាព និងនិរន្តរភាពប្រចាំតំបន់អាស៊ី បានជ្រើសរើសក្រុមហ៊ុនដែលបង្ហាញពីភាពជាអ្នកដឹកនាំបដិវត្តន៍ និងនិរន្តរភាព។ ក្រុមហ៊ុនដែលបានទទួលពានរង្វាន់ប្រភេទក្រុមហ៊ុនយកចិត្តទុកដាក់លើសហគមន៍ក្នុងតំបន់អាស៊ីបានបង្ហាញពីភាពជាពលរដ្ឋសកម្មក្នុងការលើកកម្ពស់សុខុមាលភាពរបស់សង្គមជាទ្រង់ទ្រាយធំ ហើយក្រុមហ៊ុនសាមសុងក៏បានជាប់ចំណាត់ថ្នាក់កំពូលសម្រាប់ប្រភេទពានរង្វាន់មួយនេះ។»

image

ការអប់រំជាគ្រាប់ពូជនៃការច្នៃប្រឌិត

ក្រុមហ៊ុនសាមសុងយល់ឃើញថាការអប់រំប្រៀបដូចជាគ្រាប់ពូជនៃការច្នៃប្រឌិត ដូច្នេះហើយទើបយើងបានបង្កើតកម្មវិធីជាច្រើនដើម្បីគាំទ្រដល់វិស័យអប់រំយុវជន និងបណ្តុះបណ្តាលការងារតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា សេវាកម្ម និងជំនាញរបស់យើង។ វិទ្យាសា្ថនបណ្តុះបណ្តាលបចេ្ចកវិទ្យារបស់សាមសុង (Samsung Tech Institutes) នៅក្នុងប្រទេសម៉ាទ្បេស៊ី សិង្ហបុរី ទ្បាវ កម្ពុជា មីយ៉ាន់ម៉ា ហ្វីលីពីន និងឥណ្ឌូនេស៊ី បន្តធ្វើការជាមួយដៃគូអប់រំជាច្រើន ដើម្បីផ្តល់ជូនយុវជននូវថ្នាក់បណ្តុះបណ្តាល និងមេរៀនជាក់ស្តែងដ៏ល្អបំផុត ដែលបំពាក់នូវជំនាញសំខាន់ៗរៀបចំសម្រាប់កម្លាំងពលកម្ម។

image

 ផ្តល់ការជ្រោមជ្រែងក្នុងសហគមន៍បន្ថែមពីលើវិស័យអប់រំ

ក្រៅពីការខិតខំប្រឹងប្រែងក្នុងវិស័យអប់រំ ក្រុមហ៊ុមសាមសុងថែមទាំងបានជួយដោះស្រាយបញ្ហាសំខាន់ផ្សេងៗទៀតតាមរយៈគំនិតផ្តួចផ្តើមនៃសហគមន៍ទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី ដូចជាកម្មវិធីសាមសុង Love and Care និងកម្មវិធីស្ម័គ្រចិត្តរបស់បុគ្គលិកសាមសុង ដោយមានជំនួយពីបច្ចេកវិទ្យា និងធនធានផ្សេងទៀតក្នុងការបង្កើតការផ្លាស់ប្តូរវិជ្ជមានក្នុងសហគមន៍ និងជួយដោះស្រាយគម្លាតនៃការអប់រំ និងបញ្ហាសង្គម។

image

កម្មវិធីសាជីវកម្មប្រកបដោយឧត្តមភាព និងនិរន្តរភាពប្រចាំតំបន់អាស៊ី គឺជាកម្មវិធីដែលទទួលស្គាល់ក្រុមហ៊ុន និងបុគ្គលឈានមុខគេដោយផ្អែកលើចំណុចសំខាន់ពីរយ៉ាង ដូចជា ភាពជាអ្នកដឹកនាំ និងការទំនួលខុសត្រូវក្នុងសង្គម។ ប្រភេទក្រុមហ៊ុនយកចិត្តទុកដាក់លើសហគមន៍ដ៏កំពូលបានប្រារព្ធពិធីសម្រាប់ក្រុមហ៊ុនដែលបានធ្វើឲ្យសហគមន៍កាន់តែប្រសើរទ្បើងតាមរយៈការផ្តួចផ្តើមជាច្រើន។ អ្នកទទួលពានរង្វាន់នេះបង្ហាញពីពលរដ្ឋគំរូល្អក្នុងកិច្ចខិតខំប្រឹងប្រែងថែរក្សា និងការលើកកម្ពស់សុខុមាលភាពសម្រាប់សហគមន៍ទ្រង់ទ្រាយធំ។

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែប្រសើរ​ឡើង​នូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗដែលប្រើប្រព័ន្ធអគ្គិសនី និងដំណោះ​ស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ ដើម្បីទទួលបានព័ត៌មានថ្មីៗ សូមចូលមើលគេហទំព័រ news.samsung.com/global