ព័ត៌មាន

កម្មវិធីជំនួយការឆ្លាតវៃ Galaxy S8 Bixby នឹងដំណើរការជាមួយនឹងប្រព័ន្ធ Samsung Pay

ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៍ថាកំពុងតែដំណើរការទៅលើជំនួយការឆ្លាតវៃ Voice Assisted AI System ដើម្បីធ្វើការប្រកួតប្រជែងជាមួយនឹងកម្មវិធី Siri និង Google Assistant ។ វាត្រូវបានគេដាក់ឈ្មោះហៅថា Bixby សម្រាប់ជំនួយការឆ្លាតវៃដែលមានសំឡេងជាមនុស្សប្រុស និងឈ្មោហ Kestra សម្រាប់ជំនួយការដែលមានសំឡេងជាស្រ្តី។

image

កាលពីពេលមុននេះក្រុមហ៊ុន Samsung បានប្រើប្រាស់នូវ S Voice បន្ទាប់ពីក្រុមហ៊ុន Apple បានធ្វើការប្រកាសបង្ហាញនូវ Siri ប៉ុន្តែមុខនេះមិនត្រូវបានដំណើរការនោះទេដោយសារតែមិនទាន់មានលក្ខណៈពិសេសគ្រប់គ្រាន់ ហើយវាត្រូវបានលាក់ទុកសិនសម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ក្រោយៗ។ ក្រុមហ៊ុនបានប្រើប្រាស់នូវប្រព័ន្ធ Google Now សម្រាប់ជាជំនួយការឆ្លាតវៃ ហើយពេលនេះប្រហែលជាក្រុមហ៊ុន Samsung ចង់ប្រើប្រាស់នូវសេវាកម្មរបស់ខ្លួនឯងវិញម្តង។ ក្រុមហ៊ុន Google ក៏ប្រើប្រាស់នូវ Google Assistant សម្រាប់ប្រើប្រាស់នៅលើទូរស័ព្ទ Pixel ស៊េរីថ្មីរបស់ខ្លួនផងដែរ៕

image