ព័ត៌មាន

ទូរស័ព្ទ Galaxy Note 7 ដែលអាចប្រើប្រាស់បានទាំងអស់នៅអូស្រ្តាលីនឹងកាត់ផ្តាច់ពីបណ្តាញទូរស័ព្ទទាំងអស់នៅថ្ងៃទី 15 ខែធ្នូ

កាលពីខែមុននេះ ក្រុមហ៊ុន Samsung បានប្រឹងប្រែងយ៉ាងខ្លាំងដើម្បីធានាថាអ្នកប្រើប្រាស់នូវទូរស័ព្ទ Galaxy Note 7 ទាំងអស់នៅ New Zealand នឹងបញ្ចូនត្រឡប់មកវិញនូវទូរស័ព្ទនេះដោយក្រុមហ៊ុនបានធ្វើការជាមួយបណ្តាញទូរស័ព្ទទាំងអស់ឱ្យធ្វើការកាត់ផ្តាច់សេវាចោលទាំងអស់នៅលើទូរស័ព្ទ Note 7 ។ ការធ្វើបែបនេះបានទទួលជោគជ័យ ហើយពេលនេះក្រុមហ៊ុន Samsung ក៏នឹងចាប់ផ្តើមយុទ្ធសាស្រ្តនេះដូចគ្នានៅក្នុងប្រទេសអូស្រ្តាលី។

image

ចាប់ផ្តើមពីថ្ងៃទី 15 ខែធ្នូនេះ ប្រសិនបើលោកអ្នកប្រើប្រាស់នូវទូរស័ព្ទ Note 7 នៅក្នុងប្រទេសអូស្ត្រាលីនោះ លោកអ្នកអ្នកមិនអាចប្រើប្រាស់វាបានទៀតនោះទេដោយសារការបិទនូវបណ្តាញសេវាទូរស័ព្ទ។ វាមានន័យថាទូរស័ព្ទនេះអាចប្រើប្រាស់បានតែនៅលើបណ្តាញ Wi-Fi តែប៉ុណ្ណោះ។ ក្រុមហ៊ុនសង្ឃឹមថាការប្រើប្រាស់យុទ្ធសាស្ត្រនេះនឹងធ្វើឱ្យអ្នកប្រើប្រាស់មួយចំនួនតូចបញ្ចូននូវទូរស័ព្ទនេះត្រឡប់មកវិញ។ មួយវិញទៀតទូរស័ព្ទនេះអាចដំណើរការបានថាមពលថ្មត្រឹមតែ 60% តែប៉ុណ្ណោះ។