ព័ត៌មាន

ទូរស័ព្ទ​ Samsung Galaxy A7 (2017) ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ប្រព័ន្ធ WiFi

បន្ទាប់ពីបានបញ្ជាក់គុណភាពពី FCC និងវិញ្ញាបនប័ត្រនៃប្រព័ន្ធ Bluetooth ពេលនេះទូរស័ព្ទ Samsung Galaxy A7 (2017) បានទទួលនូវវិញ្ញាបនប័ត្រ Wi-Fi របស់ WiFi Alliance (WFA) ហើយ។ ទូរស័ព្ទដែលមានលេខកូដ SM-A720X ត្រូវបានបញ្ជាក់គុណភាពហើយនៅពេលនេះ។

image

លក្ខណៈសម្បត្តិរបស់ទូរស័ព្ទនេះត្រូវបានគេដឹងថាដំណើរការជាមួយនឹងបន្ទះឈីប Exynos 7870 SoC ហើយត្រូវបានគេដឹងថានឹងមានអេក្រង់ប្រហែលជា 5.5 អ៊ីង ឬ 5.7 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ Full HD រ៉េមទំហំ 3GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB និង 64 GB ។ ទូរស័ព្ទនេះត្រូវបានបែកធ្លាយរូបភាពជាច្រើន ហើយវាល្បីថានឹងមានកាមេរ៉ាមុខក្រោយទំហំ 16 MP ដូចគ្នា ហើយថែមទាំងភ្ជាប់ជាមួយនឹងប្រព័ន្ធសែនស័រស្កែនក្រយ៉ៅដៃថែមទៀត៕