ព័ត៌មាន

លោកអ្នកនឹងទទួលបាននូវ microSD កាត 256GB ឥតគិតថ្លៃពេលទិញ Galaxy S7 (Edge) នៅ Best Buy

ពេលនេះ Best Buy បានផ្តល់នូវម៉េមូរីកាតទំហំ 256GB ដោយឥតគិតថ្លៃដែលជាធម្មតាម៉េមូរី EVO+ MicroSD នេះមានតម្លៃដល់ទៅ 250 ដុល្លារសម្រាប់អតិថិជនដែលបានជាវទូរស័ព្ទ Samsung Galaxy S7 ឬ S7 Edge ពិតគេហទំព័រ Best Buy ។ ប៉ុន្តែ Best Buy មិនបានលក់សេវាកម្មរបស់ T-Mobile នោះទេដូចនេះកម្មវិធី Promotion នេះអាចរកជាវបានតែសម្រាប់ Sprint, AT& T និង​ Verizon តែប៉ុណ្ណោះ។

image

ប្រសិនបើលោកអ្នកស្ទាក់ស្ទើរក្នុងការទិញទូរស័ព្ទ Galaxy S7 នោះលោកអ្នកអាចរង់ចាំនូវ Galaxy S8 ព្រោះពេលនេះព័ត៌មានជាច្រើនបានចុះផ្សាយថាទូរស័ព្ទនេះនឹងមិនមានប៊ូតុង Home នោះទេ រ៉េមសម្រាប់ផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 8GB ហើយថែមទាំងល្បីថាប្រើប្រាស់ប៊ិក S-Pen ជាឧបករណ៍ជំនួយបន្ថែមទៀត។ ក៏ប៉ុន្តែតម្លៃរបស់វាគឺថ្លៃជាងម៉ូដែល S7 ដល់ទៅ 20% ៕