ព័ត៌មាន

ក្រុមហ៊ុន Samsung លក់នូវ Gear VR បានច្រើនជាង​ 5 លានគ្រឿងគិតមកត្រឹមពេលនេះ

ក្រុមហ៊ុន Samsung បានទម្លាយឱ្យដឹងថាក្រុមហ៊ុនខ្លួនបានលក់បាននូវ Gear VR ដល់ទៅជាង 5 លានគ្រឿងរហូតមកទល់ថ្ងៃនេះ។ ការទម្លាយនេះត្រូវបានប្រកាសឱ្យដឹងដោយលោក Tim Baxter ដែលជាប្រធាន និង COO របស់ក្រុមហ៊ុន Samsung Electronics America នៅក្នុងព្រឹត្តិការណ៍ CES ។

image

គួរបញ្ជាក់ផងដែរថា Gear VR ត្រូវបានប្រកាសបង្ហាញដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះនៅក្នុងខែធ្នូ ឆ្នាំ 2014 ហើយវាអាចប្រើប្រាស់បានជាមួយនឹង Galaxy Note 4 ។ មួយឆ្នាំក្រោយមក ទើបឧបករណ៍នេះអាចដំណើរការបានជាមួយនឹងផលិតផលទំនើបៗផ្សេងទៀតរបស់ក្រុមហ៊ុន Samsung ។ Gear VR (2016) បានប្រកាសបង្ហាញខ្លួននៅក្នុងខែសីហាឆ្នាំ 2016 សម្រាប់ប្រើប្រាស់ជាពិសេសនៅលើទូរស័ព្ទ Galaxy Note 7៕