ព័ត៌មាន

ក្រុមហ៊ុន Samsung ចាប់ផ្តើមដំណើរការប្រព័ន្ធប្រតិបត្តិការ Android Nougat នៅលើទូរស័ព្ទ Galaxy S7 ហើយ!

ពេលនេះ វាជាដំណឹងដ៏ល្អហើយសម្រាប់អ្នកដែលប្រើប្រាស់នូវទូរស័ព្ទ Galaxy S7 និង Galaxy S7 Edge ។ នៅថ្ងៃនេះ ក្រុមហ៊ុន Samsung បានធ្វើការអាប់ឌែតសម្រាប់ប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ​ Android 7 Nougat ហើយប៉ុន្តែវាស្ថិតនៅក្នុងចំនួនតិចតួចនៅឡើយប៉ុណ្ណោះ។

image

នៅក្នុងខែធ្នូ ឆ្នាំមុននេះ ក្រុមហ៊ុន Samsung បានដាក់ឱ្យដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android Nougat ទៅលើទូរស័ព្ទ Galaxy S7 ហើយអ្វីៗបានដំណើរការបានយ៉ាងល្អមិនមានបញ្ហាអ្វីនោះទេ។ ការអាប់ឌែតទៅកាន់ប្រព័ន្ធប្រតិបត្តិការ Android Nougat ប្រហែលជាធ្វើឡើងនាពេលឆាប់ៗខាងមុខនេះហើយ៕