ព័ត៌មាន

សាមសុងឈ្នះពានរង្វាន់ច្នៃប្រឌិតចំនួន 35 ពីកម្មវិធីពិពណ៌ផលិតផលប្រើប្រាស់អេឡិចត្រូនិកឆ្នាំ2017 តាមរយៈផលិតផលជាច្រើនប្រភេទ

សាមសុងជាក្រុមហ៊ុនសកលនាំមុខគេ និងជាក្រុមហ៊ុនច្នៃប្រឌិតឈ្នះពានរង្វាន់​លើការផលិតឧបកណ៍ប្រើប្រាស់អេឡិចត្រូនិក Semiconductors និងទូរគមនាគមន៍ ឥឡូវនេះបានឈ្នះពានរង្វាន់ច្នៃប្រឌិតពីកម្មវិធីពិពណ៌ផលិតផលប្រើប្រាស់អេឡិចត្រូនិក (CES) 2017 អន្តរជាតិដ៏មានកិត្យានុភាពចំនួន 35 ផ្តល់ជូនដោយសមាគមន៍បច្ចេកវិទ្យាផលិតផលប្រើប្រាស់ (Consumer Technology Association)។

image

ក្រុមហ៊ុនសាមសុង បានទទួលពានរង្វាន់សរុបជិត 350 ក្នុងរយៈពេល 11 ឆ្នាំជាប់ៗគ្នា​ ហើយពានរង្វាន់ទាំងនេះបានបញ្ជាក់ពីសមិទ្ធិផលជាប្រវត្តិសាស្ត្រដ៏យូអង្វែងរបស់សាមសុង ក្នុងការអភិវឌ្ឍន៍​​បច្ចេកវិទ្យាប្រកបដោយគំនិតថ្មីៗ។

លោក Gregory Lee ដែលជាប្រធាន និងនាយកប្រតិបត្តិនៃក្រុមហ៊ុនសាមសុងប្រចាំទ្វីបអាមេរិកខាងជើង បានមានប្រសាសន៍ថា៖ «សាមសុងតែងតែប្រឹងប្រែងក្នុងការធ្វើការដើម្បីធ្វើឲ្យផលិតផលដែលយើងផលិតមានគុណភាពល្អប្រសើរទ្បើង។ យើងពិតជាមានកិត្តិយសណាស់ដែលសមាគមន៍បច្ចេកវិទ្យាផលិតផលប្រើប្រាស់និងឧស្សាហកម្មផ្សេងៗ បានទទួលស្គាល់ការប្តេជ្ញាចិត្តដ៏មោះមុតរបស់យើងលើការច្នៃប្រឌិតក្នុងវិស័យជាច្រើនហើយយើងរង់ចាំបង្ហាញផលិតផលថ្មីចុងក្រោយបំផុតរបស់យើងនៅកម្មវិធីពិពណ៌ផលិតផលប្រើប្រាស់អេឡិចត្រូនិកឆ្នាំ 2017។»

image

ពានរង្វាន់មួយក្នុងចំណោមពានរង្វាន់ដ៏លេចធ្លោបំផុតដែលបានផ្តល់ជូនដោយ សមាគមន៍បច្ចេកវិទ្យាផលិតផលប្រើប្រាស់រួមមានដូចជា ពានរង្វាន់លើការច្នៃប្រឌិតដ៏ល្អបំផុត និងពានរង្វាន់ខាងផ្នែករចនាផលិតផលដោយយកចិត្តទុកដាក់លើបរិស្ថាន។

ក្រុមហ៊ុនសាមសុងក៏ត្រូវបានលើកមកនិយាយអំពីការទទួលបាននូវពានរង្វាន់មួយចំនួនរបស់សមាគមន៍បច្ចេកវិទ្យាផលិតផលប្រើប្រាស់ដែលមានចាប់ពី ទូរទស្សន៍ ទូរស័ព្ទនិង បរិក្ខារប្រើប្រាស់ក្នុងផ្ទះរហូតដល់ មេម៉ូរី ហើយសូម្បីតែឧបករណ៍ដែលអាចពាក់ជាប់ខ្លួនបានផងដែរ។

ខាងក្រោមនេះជាសេចក្តីលម្អិតរបស់ផលិតផលសាមសុងមួយចំនួនដែលឈ្នះពានរង្វាន់៖

Samsung Gear VR៖ Samsung Gear VR ដំណើរការដោយប្រព័ន្ធ Oculus បន្តដើម្បីជាបទពិសោធន៍ក្នុងការទស្សនាទស្សនីយភាពចល័តដ៏ជក់ចិត្ត និងមានផាសុកភាពបំផុត។ មានសាមសុង Gear VR អ្នកប្រើប្រាស់អាចលេងហ្គេមសប្បាយជក់ចិត្ត ទស្សនាភាពយន្តហូលីវូដដ៏ល្អៗបំផុតដូចនៅក្នុងរោងកុនផ្ទាល់ខ្លួនដែលជាបណ្តុំភាពយន្តពោរពេញទៅដោយភាពតក់ស្លុត និងរំភើបជាច្រើន និងទំនាក់ទំនងបណ្តាញសង្គមជាមួយមិត្តភក្តិថ្មី និងចាស់បានផងដែរ។

Samsung Gear 360 Samsung Gear 360 គឺជាប្រភេទកាមេរ៉ាដែលមាន Resolution ខ្ពស់ 360 ដឺក្រេដែលធ្វើឲ្យអ្នកប្រើប្រាស់អាចចាប់យកវីដេអូ និងរូបភាព 360 ដឺក្រេ។ ការបង្កើតបរិយាកាសដ៏រីករាយមានទាំងរូបភាពនិងសម្លេងនៃរាល់សកម្មភាពថ្មីសំខាន់ៗមិនដែលបានឃើញថាល្អនៅឡើយ ហើយក៏មិនងាយស្រួលក្នុងការផ្តិតយករូបភាពដែរដោយមិនបានប្រើប្រាស់កាម៉េរា 360 ។

Gear S3៖ នាទ្បិកាដៃឆ្លាតវៃ Gear S3 បំពាក់ជាមួយការរចនាដ៏ទាន់សម័យជាមួយបច្ចេកវិទ្យាទូរស័ព្ទដៃរួមមានដូចជា ប្រព័ន្ធ 4G LTE និង ការតភ្ជាប់ប៊្លូធូស កម្មវិធី Samsung Pay មុខងារ IP68 ការពារធូលីដី និងធន់នឹងទឹក រួមទាំងបំពាក់ប្រព័ន្ធ GPS។

 អំពីក្រុមហ៊ុន Samsung Electronics Co., Ltd.

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែប្រសើរ​ឡើង​នូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗដែលប្រើប្រព័ន្ធអគ្គិសនី និងដំណោះ​ស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ ដើម្បីទទួលបានព័ត៌មានថ្មីៗ សូមចូលមើលគេហទំព័រ https://news.samsung.com/global/