ព័ត៌មាន

ទូរស័ព្ទ Samsung Galaxy C9 Pro នឹងមកដល់ប្រទេសឥណ្ឌារួមទាំងបណ្តាប្រទេសនៅអាស៊ីនៅថ្ងៃទី 18 ខែមករា

ខណៈពេលដែលយើងបានទទួលដំណឹងថាទូរស័ព្ទស៊េរីថ្មី Samsung Galaxy C9 Pro ពិតជាអាចដាក់លក់ទៅកាន់ទីផ្សារច្រើនទៀតក្រៅពីប្រទេសចិននោះ ពេលនេះយើងបានទទួលដំណឹងថាទូរស័ព្ទស៊េរីថ្មីនេះនឹងមកដល់ប្រទេសឥណ្ឌានៅថ្ងៃទី 18 ខែមករាខាងមុខនេះហើយ។

image

យ៉ាងណាមិញ យើងនៅមិនទាន់បានដឹងអំពីតម្លៃរបស់ទូរស័ព្ទនេះនៅឡើយទេ ប៉ុន្តេរបាយការណ៍មួយបានបញ្ជាក់ថាតម្លៃរបស់ទូរស័ព្ទនេះអាចខ្ពស់ជាងទូរស័ព្ទ Samsung Galaxy A9 Pro ដែលបាននាំចូលទៅកាន់ប្រទេសឥណ្ឌាកាលពីខែកញ្ញាឆ្នាំមុននេះជាមួយនឹងតម្លៃ 485 ដុល្លារអាមេរិច។ ក្រៅពីប្រទេសឥណ្ឌា ទូរស័ព្ទនេះនឹងបង្ហាញខ្លួននៅក្នុងប្រទេសជាច្រើនទៀតដូចជាប្រទេសបង់ក្លាដេស ប្រទេសកម្ពុជា ប្រទេសមីយ៉ាន់ម៉ា ប្រទេសនេប៉ាល់ ប្រទេសស្រីលង្កា ប្រទេសថៃ ប្រទេសម៉ាឡេស៊ី និងប្រទេសរៀតណាមផងដែរ៕