ព័ត៌មាន

សាមសុងជាទូរស័ព្ទដំបូងគេបំផុតដែលគាំទ្របច្ចេកវិទ្យា VoLTE នៅក្នុងប្រទេសកម្ពុជា

សាខាក្រុមហ៊ុនថៃ សាមសុង អេឡិកត្រូនិក ថ្មីៗនេះបានធ្វើការអះអាងថាទូរស័ព្ទម៉ូដែលទំនើបសាមសុងមាន Galaxy S7 និង Galaxy S7 edge បច្ចុប្បន្ននេះគាំទ្រសេវា VoLTE (Voice over Long Term Evolution)  របស់ប្រតិបត្តិករទូរស័ព្ទចល័តដ៏ធំជាងគេបំផុតក្នុងប្រទេសកម្ពុជា គឺក្រុមហ៊ុន Smart Axiata។ កត្តានេះហើយនឹងធ្វើអោយសាមសុងក្លាយជាក្រុមហ៊ុនទូរស័ព្ទដំបូងគេបំផុតក្នុងប្រទេសកម្ពុជាដែលគាំទ្របច្ចេកវិទ្យាដែលអាចប្រើប្រាស់បាននូវ VoLTE។

image

បច្ចេកវិទ្យា VoLTE ផ្តល់ជូននូវការហៅចេញជាមួយគុណភាពសម្លេងច្បាស់ ​និងបទពិសោធន៍គុណភាពខ្ពស់ដូចពេលសន្ទនាគ្នាផ្ទាល់។ សំរាប់អ្នកប្រើប្រាស់ ភាពខុសប្លែកគ្នានៃគុណភាពប្រៀបបានដូចជាពេលយប់និងពេលថ្ងៃ ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ធ្វើការហៅចេញ និងទទួលកាហៅចូលដោយគ្មានសំលេងរអាក់អួលឡើយ។

អ្នកប្រើប្រាស់ទូរស័ព្ទសាមសុង Galaxy S7 និង Galaxy S7 edge នាពេលបច្ចុប្បន្ននេះអាចប្រើប្រាស់សេវាកម្ម VoLTE របស់ក្រុមហ៊ុន Smart Axiata បានហើយ។

image

VoLTE មិនត្រឹមតែអាចប្រើប្រាស់បានជាមួយកំពូលទូរស័ព្ទទំនើបសាមសុងប៉ុណ្ណោះទេ តែវាអាចប្រើប្រាស់បានជាមួយទូរស័ព្ទស៊េរីខ្ពស់និងមធ្យមបានផងដែរ។  ទូរស័ព្ទសាមសុង Galaxy A ស៊េរី 2017 Galaxy បង 7 Galaxy បង 5 រួមទាំងម៉ូឌែលផ្សេងៗទៀតក៏ស្ថិតនៅក្នុងតំណាក់កាលនៃការធ្វើតេស្តសាកល្បងជាមួយ VoLTE  ហើយនឹងត្រៀមរួចជាស្រេចសំរាប់អ្នកប្រើប្រាស់ទូរស័ព្ទសាមសុងក្នុងឆ្នាំ 2017 ផងដែរ។  ក្រុមហ៊ុនសាមសុងកំពុងតែបន្តទសន្សនៈវិស័យ ‍‍«សាមសុងនឹងប្តេជ្ញាប្រើប្រាស់ធនធានមនុស្ស និងបច្ចេកវិទ្យាទំនើបថ្មីៗដែលបានស្រាវជ្រាវរកឃើញ ដើម្បីផលិតផលិតផលនិង   សេវាកម្មប្រកបដោយគុណភាពខ្ពស់ ជាបុព្វហេតុចូលរួមជាមួយសង្គមសកលដ៏ល្អប្រសើរ»។

image

អំពីក្រុមហ៊ុន Samsung Electronics Co., Ltd.

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែប្រសើរ​ឡើង​នូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗដែលប្រើប្រព័ន្ធអគ្គិសនី និងដំណោះ​ស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ ដើម្បីទទួលបានព័ត៌មានថ្មីៗ សូមចូលមើលគេហទំព័រ https://news.samsung.com/global/