ព័ត៌មាន

ទូរស័ព្ទសាមសុង Galaxy A ស៊េរី2017 នឹងដាក់លក់ជាផ្លូវការចាប់ពីថ្ងៃទី 21 ខែមករា 2017 ​នេះហើយ

សាខាក្រុមហ៊ុនថៃ​សាមសុងអេឡិកត្រូនិកប្រចាំប្រទេសកម្ពុជា មានសេចក្តីសោម  នស្សរីករាយជូនដំណឹងដល់អតិថិជនទាំងអស់អោយបានជ្រាបថា ក្រុមហ៊ុនសាមសុងនឹងរៀបចំកម្មវិធីសម្ភោធសំរាប់លក់ជាផ្លូវការនូវទូរស័ព្ទសាមសុង Galaxy A ស៊េរី 2017 រួមមាន Galaxy A7 Galaxy 5 និង Galaxy A3 នៅថ្ងៃទី 21 ខែមករា ឆ្នាំ 2017 ចាប់ពីម៉ោង 8:00 ព្រឹករហូតដល់ម៉ោង 7:00 យប់ដែលមានទីតាំងនៅសួនច្បារខាងមុខវត្តបទុមវត្តីរាជធានីភ្នំពេញ។

 image

ក្រុមហ៊ុនសាមសុងក៏សូមអញ្ជើញអតិថិជនទាំងអស់ចូលរួម ដើម្បីទស្សនានិងធ្វើ​ តេស្តសាកល្បង លក្ខណៈពិសេសរបស់ត្រកូល Galaxy A ស៊េរី 2017   ជាមួយការរចនាប្រកបដោយប្រណីតភាព​ និងបច្ចេកវិទ្យាថ្មីៗរួមមាន ការមេរ៉ាទាំងមុខនិងក្រោយទំហំ 16 មេហ្គាភីកស៊ែល​ (Galaxy A7 និង Galaxy A5) មុខងារ IP68 ជាអាវក្រោះការជ្រាបទឹកជម្រៅរហូតដល់ 1.5m រយៈពេល 30នាទី និងការពារធូលី មុខងារស្គេនក្រយ៉ៅដៃ និងUSB​-C​ សំរាប់សាកថ្ម។​ កាន់តែលេចធ្លោជាងគេនោះគឺ Galaxy A7 មានអេក្រង់ធំរហូតដល់ 5.7 អ៊ីញ មានថ្មទំហំធំរហូតដល់ 3600mAh មាន Ram 3GB និង មេម៉ូរីក្នុងម៉ាស៊ីន 32GB រីឯ Galaxy A5 និង Galaxy A3 ក៏មានលក្ខណៈពិសេស និងសម្ថភាពប្រហាក់ប្រហែលនិង Galaxy A7 ផងដែរ។

 image

នៅក្នុងកម្មវិធីដាក់សម្ភោធសំរាប់ដាក់លក់ជាផ្លូវការនូវទូរស័ព្ទសាមសុង Galaxy A ស៊េរី 2017 នេះ អ្នកចូលរួមនឹងសប្បាយរីករាយក្នុងការចូលរួមលេងហ្គេមងាយៗ និងសប្បាយៗដើម្បីឈ្នះរង្វាន់អនុស្សាវរីយ៍ជាច្រើនពីក្រុមហ៊ុនសាមសុងផងដែរ។

 image

អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រុមហ៊ុនសាមសុងសូមអញ្ជើញអតិថិជនទាំងអស់ចូលរួមដោយសេរីអោយបានច្រើនកុះករ។

 image

សូមកុំភ្លេចណាជួបគ្នា និងសប្បាយរីករាយជាមួយគ្នា ជាមួយទូរស័ព្ទសាមសុង Galaxy A ស៊េរី 2017 នៅថ្ងៃទី21 ខែមករា ឆ្នាំ2017 ចាប់ពីម៉ោង 8:00 ព្រឹក ស្ថិតនៅសូនច្បារខាងមុខវត្តបទុមវត្តី។

អំពីក្រុមហ៊ុន Samsung Electronics Co., Ltd.

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិទ្យាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្សគ្រប់រូប គ្រប់ ទីកន្លែង។ តាមរយៈ ការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែប្រសើរ​ឡើង​នូវពិភពទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE ឧបករណ៍វេជ្ជសាស្ត្រ ឧបករណ៍ផ្សេងៗដែលប្រើប្រព័ន្ធអគ្គិសនី និងដំណោះ​ស្រាយផ្សេងៗប្រើប្រព័ន្ធ LED។ ដើម្បីទទួលបានព័ត៌មានថ្មីៗ សូមចូលមើលគេហទំព័រ https://news.samsung.com/global/