ព័ត៌មាន

ស្មាតហ្វូន Samsung Galaxy S7 អាចតម្លើងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android Nougat នៅអង់គ្លេស

ពេលនេះ អ្នកប្រើប្រាស់របស់ស្មាតហ្វូន Galaxy S7 និង Galaxy S7 Edge ដែលបានតម្លើងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android Beta បានទទួលនូវសាររំលឹកពីការប្រើប្រាស់នូវ Android Nougat ផ្លូវការចុងក្រោយហើយ។ ប្រព័ន្ធប្រតិបត្តិការ Android Nougat បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី 17 ខែមករាខាងមុខនេះដែលអាចប្រើប្រាស់បានសម្រាប់ម៉ូដែលលេខកូដ SM-G930F និង SM-G935F នៅក្នុងចក្រភពអង់គ្លេស។ ការអាប់ឌែតនេះមានទំហំប្រហែលជា 1.2 ទៅ 1.3GB ដែលមានលេខកូដ XXU1DPLT។

image

តាមការបញ្ជាក់អំពីអ្នកប្រើប្រាស់ម្នាក់នៅ Reddit បានបញ្ជាក់ថា ទូរស័ព្ទ Galaxy S7 អាចធ្វើការអាប់ឌែតប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android Nougat ចាប់ផ្តើមពីថ្ងៃច័ន្ទ ទី 23 ខែមករាខាងមុខនេះទៅ។ ការអាប់ឌែតសម្រាប់ Galaxy S7 និង Galaxy S7 Edge គឺបានត្រឹមតែ Android 7.0.1 Nougat ហើយមិនមែនជា Android 7.1.1 នោះទេ។ ការអាប់ឌែតនេះនឹងបង្ហាញនូវមុខងារ Always On Display សាររំលឹក Notifications ថ្មី និងការពង្រឹងទៅលើថាមពលថ្មប្រើប្រាស់បានកាន់តែយូរថែមទៀតផង៕ 

image