ព័ត៌មាន

តើលោកអ្នកចង់បាននូវទំហំអេក្រង់បែបណាសម្រាប់ស្មាតហ្វូន Galaxy S8 ?

វាមានពាក្យចចាមអារ៉ាមជាច្រើនដែលបានបែកធ្លាយអំពីស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S8 ដែលមានការរចនារូបរាងថ្មីប្លែក និងមានអេក្រង់ទំហំធំជាងទូរស័ព្ទ Samsung Galaxy S7 ថែមទៀតផង ហើយទំហំអេក្រង់នេះប្រហែលជាធំប៉ុនទំហំអេក្រង់របស់ Galaxy S7 Edge ។ សម្រាប់ស្មាតហ្វូន Galaxy S8 Plus ត្រូវបានគេជឿជាក់ថាប្រហែលជាមានអេក្រង់ទំហំដល់ទៅ 6.3 អ៊ីង។

image

យ៉ាងណាមិញ ទំហំអេក្រង់នេះនៅមិនទាន់ធំពេកនោះទេព្រោះថាវត្តមានរបស់ Xiaomi Mi Mix ក៏មានអេក្រង់ធំដែលមានស៊ុមព័ទ្ធជុំវិញអេក្រង់តូចដែលធ្វើឱ្យអ្នកប្រើប្រាស់មួយចំនួនគិតថាទូរស័ព្ទនេះពិតជាធំមែនទែន។ ក៏ប៉ុន្តែអេក្រង់ដែលមានទំហំធំពិតជាទទួលនូវការពេញនិយមខ្លាំងមែនទែននាពេលបច្ចុប្បន្ននេះ។ មនុស្សភាគច្រើនពេញចិត្តជាមួយនឹងអេក្រង់ចាប់ពីទំហំ 5.5 អ៊ីងឡើងទៅដែលក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនបានប្រើប្រាស់។ តើលោកអ្នកចង់ឃើញនូវស្មាតហ្វូន Galaxy S8 មានអេក្រង់ធំដល់ទៅ 5.7 អ៊ីងដែរឬទេ? ចំនែកស្មាតហ្វូន Galaxy S8 Plus ធានាថាពិតជាមានអេក្រង់ធំជាង S7 Edge ទៀតផង៕