ព័ត៌មាន

ពាក្យចចាមអារ៉ាមថ្មី៖ Samsung Galaxy S8 នឹងមានរ៉េមទំហំ 6GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB

ទូរស័ព្ទ​ Samsung Galaxy S8 ត្រូវបានគេនិយាយតៗគ្នានឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 29 ខែមីនា និងដាក់លក់ជាផ្លូវការនៅថ្ងៃទី 21 ខែមេសាខាងមុខនេះ។ ប៉ុន្តែតើវាមានលក្ខណៈសម្បត្តិអ្វីខ្លះដែលគួរឱ្យចាប់អារម្មណ៍នោះ? ពាក្យចចាមអារ៉ាមថ្មីបញ្ជាក់ថា ស្មាតហ្វូននេះនឹងប្រើប្រាស់នូវរ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ហើយថែមទាំងមានរន្ធដោត microSD កាតថែមទៀតផង។

image

ប្រភពដដែលបញ្ជាក់ទៀតថា ស្មាតហ្វូន Samsung Galaxy S8 ប្រើប្រាស់នូវរ៉េមទំហំធំដល់ទៅ 6GB នេះដើម្បីប្រកួតប្រជែងនៅក្នុងទីផ្សារស្មាតហ្វូនរបស់ប្រទេសចិនដែលប្រើប្រាស់នូវម៉េមូរីកាន់តែធំ។ បន្ថែមពីនេះទៀត ការប្រើប្រាស់នូវម៉េមូរីកាន់តែធំជាតម្រូវការពិតប្រាកដរបស់អ្នកប្រើប្រាស់ផងដែរ។ ប្រសិនបើព័ត៌មាននេះជាការពិតមែននោះ វាជាដំនឹងល្អមែនទែនសម្រាប់អ្នកគាំទ្រនូវផលិតផលរបស់ក្រុមហ៊ុន Samsung ៕