ព័ត៌មាន

ថេប្លេត Samsung Galaxy Tab S3 នឹងប្រើប្រាស់នូវប៊ិក S Pen ដ៏ទំនើបបំផុតនឹងដាក់លក់ក្នុងប្រទេសកូរ៉េ ខែមីនា

ក្រុមហ៊ុន Samsung នឹងប្រារព្ធធ្វើនូវព្រឹត្តិការណ៍ MWC នៅថ្ងៃទី 26 ខែកុម្ភៈខាងមុខនេះដែលក្រុមហ៊ុននឹងធ្វើការប្រកាសបង្ហាញនូវថេប្លេតស៊េរីថ្មីគឺ Galaxy Tab S3 ។ ថេប្លេតនេះបានទទួលនូវការបញ្ជាក់គុណភាពពីក្រុមហ៊ុន FCC និង Wi-Fi Alliance ហើយថេប្លេតនេះត្រូវបានគេដឹងថានឹងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android ចុងក្រោយគេបំផុត។

image

នៅថ្ងៃនេះ ព័ត៌មានថ្មីមួយទៀតដែលបញ្ជាក់ឱ្យយើងបានដឹងនោះគឺថាថេប្លេត Galaxy Tab S3 នឹងប្រើប្រាស់មកជាមួយនូវប៊ិក S Pen ដែលលោកអ្នកមិនធ្លាប់បានឃើញមានថេប្លេតណាមួយប្រើប្រាស់ប៊ិកនោះទេលើកលែងតែស៊េរី Note ។ មួយវិញទៀត ក្រុមហ៊ុន Samsung នឹងផ្តល់បន្ថែមនូវក្តារចុច Keyboard Folio និងសម្បក Case ប្រភេទ Book Cover ហើយវាមានពីរជម្រើសសម្រាប់ជ្រើសរើសគឺប្រភេទ Wi-Fi និង LTE ។

សម្រាប់លក្ខណៈសម្បត្តិរបស់ថេប្លេតនេះវិញនោះគឺថាវានឹងប្រើប្រាស់នូវអេក្រង់ទំហំ 9.6 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ 2048 x 1536 Touchscreen បន្ទះឈីប Qualcomm Snapdragon 820 Chipset រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 4GB និងប្រព័ន្ធប្រតិបត្តិការ Android Nougat 7.0 ថែមទៀតផង។ ថេប្លេតនេះនឹងដាក់លក់នៅក្នុងប្រទេសកូរ៉េខាងត្បូងមុនគេបំផុតនៅក្នុងខែមីនាខាងមុខនេះ៕